ព័ត៌មានជាតិ
បិទផ្សារស្ទឹងហាវនិងផ្សារកោងកាងរយៈពេល១៤ថ្ងៃ ក្រោយមានផ្ទុះជំងឺកូវីដ១៩
អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារស្ទឹងហាវនិងផ្សារកោងកាងស្ថិតនៅក្នុងឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុនារយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៣ ខែមិថុនាដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បើតាមលោក អភិបាលខេត្តព្រះសីហនុបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងថា ក្នុងអំឡុងពេលផ្អាកជាបណ្ដោះអាសន្នអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារស្ទឹងហាវនិងផ្សារកោងកាងរដ្ឋបាលខេត្តព្រះសីហនុលើកទឹកចិត្តបងប្អូនអាជីវករទាំងអស់ត្រូវលក់ដូរគ្រឿងឧបភោគបរិភោគតាមផ្សារម៉ាត ឬ ផ្សារទំនើបឬការលក់ដូរនៅតាមលំនៅឋានឬ នៅតាមទីតាំងលក់ដូរដែលមានការរៀបរយផ្សេងទៀតដោយត្រូវអនុវត្តតាមស្តង់ដារសុវត្ថិភាពរបស់រដ្ឋបាលខេត្តសីហនុ។
លោកអភិបាលខេត្តបានបន្តថា ចំពោះបងប្អូនអាជីវករទាំងអស់នៅផ្សារស្ទឹងហាវនិងផ្សារកោងកាងដែលមានការពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ ឬមានស្ថានភាពសុខភាពមានការប្រែប្រួលដោយមានការសង្ស័យអំពីការឆ្លងជំងឺកូវីដ១៩ ត្រូវប្រញាប់ទំនាក់ទំនងទៅទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឬមន្ទីរសុខាភិបាលខេត្ត ឬ មន្ទីរពេទ្យបង្អែកខេត្តដើម្បីគ្រូពេទ្យចុះយកសំណាកទៅវិភាគរកជំងឺកូវីដ១៩។
លោកអភិបាលខេត្តបានបន្ថែមថា ក្រោយពេលបានផ្ដល់វត្ថុសំណាកជូនក្រុមគ្រួសាររួចរាល់បងប្អូនអាជីវករព្រមទាំងក្រុមគ្រួសារអ្នកពាក់ព័ន្ធត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាពិសេសអនុវត្តបានម៉ឺងម៉ាត់បំផុតនូវវិធានការ ៣កុំ៣ការពាររបស់សម្ដេចនាយករដ្ឋមន្ត្រី។
លោកអភិបាលខេត្តបានព្រមានថា ចំពោះបុគ្គលណាដែលមិនអនុវត្តតាមការណែនាំខាងលើត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី១៩ នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន៕
ដោយ ៖ សំអឿន


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


