ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ចូលស្បថឡើងកាន់ដំណែង នៅរសៀលនេះ និងឡើងកាន់ដំណែងដើមខែក្រោយ
លោក ប្រាជ្ញ ចន្ទ បានប្រាប់ អ្នកសារព័ត៌មាន ថា ការស្បថចូលកាន់តំណែង ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងព្រះបរមរាជវាំង។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី២៥ ខែមិថុនា នេះថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្មី នឹងអញ្ជើញទៅដល់ គ.ជ.ប ហើយនឹងមានពិធីប្រកាសចូលកាន់តំណែងនៅពេលនោះ។

លោក ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានលាលែងដោយសាតែបញ្ហាសុខភាព ហើយការចេញព្រះរាជក្រឹត្យតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានសំឡេងព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ផងដែរ។
លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីររូប (លោក ប្រាជ្ញ ចន្ទ និង លោក ការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើជាបេក្ខភាពប្រធាន គ.ជ.ប ទៅ កាន់រដ្ឋសភា។

លោក ប្រាជ្ញ ច័ន្ទ ត្រូវបានគេស្គាល់ថា ជាអតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាង រាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា។ លោកធ្លាប់កាន់តំណែងជាអភិបាលខេត្តបាត់ដំបងចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ ហើយនៅខែមករា ឆ្នាំ២០០១៤ លោកត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ នៅពេលរាជរដ្ឋាភិបាលសម្រេចបង្កើតខេត្តត្បូងឃ្មុំៗថ្មី ហើយរហូតដល់ខែមីនា ឆ្នាំ២០១៩ លោកត្រូវបានរដ្ឋសភាជ្រើសតាំងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


