ព័ត៌មានជាតិ
ផ្លូវ១៥១ក្នុងសង្កាត់ពញ្ញាពន់ និងធ្វើការជួសជុលស្អាតឡើងវិញនាពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី០៣ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា ផ្លូវ១៥១នៅចំណុចភូមិធំត្បូង និងភូមិធំជើងស្ថិតក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលរងការខូចខាតប្រមាណជាង៣០០ម៉ែត្រការ៉េ ត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យធ្វើការជួសជុលស្អាតឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលជាថវិការបស់សាលារាជធានីភ្នំពេញ។

លោកសុខ សម្បត្តិ បន្តថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើចរាចរណ៍ ហើយដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យបានស្រួលនាពេលកន្លងមក ផ្លូវលេខ១៥១នេះត្រូវបានសាលាខណ្ឌកៀងគរថវិកាពីសប្បុរសជន និងថវិការបស់សាលាខណ្ឌផ្ទាល់ បានធ្វើការជួសជុលបឋមជាច្រើនលើកមកហើយ ហើយបន្ទាប់ពីសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើការជួសជុលស្អាតឡើងវិញហើយ សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មេត្តាជួយថែរក្សាផ្លូវនេះផង ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវហាមដាច់ខាត មិនឲ្យរថយន្តធុនធំ ឆ្លងកាត់ជាដាច់ខាតដែលអាចធ្វើអោយខូចផ្លូវដូចមុនទៀត។

ក្នុងនោះផងដែរ លោកអភិបាលខណ្ឌព្រែកព្នៅ ក៏បានដាស់តឿនដល់សង្កាត់ទាំងអស់ ត្រូវធ្វើរបាយការណ៍ឲ្យទាន់ពេលវេលា បើការងារដែលយើងធ្វើហើយ ហើយគ្មានរបាយការណ៍ដូចយើងអត់បានធ្វើដែរ។ ជាងនេះទៅទៀតដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ មិនទាន់ថមថយសង្កាត់ទាំងអស់ត្រូវរៀបចំវីដេអូស៊ូម ឲ្យបានគ្រប់ៗគ្នានិងបានឆាប់ ដើម្បីមានការប្រជុំដោយយើងមិនបាច់ប្រមូលផ្តុំមនុស្សច្រើន។

គួរបញ្ជាក់ថា របៀបវារៈ: ក្នុងអង្គប្រជុំនេះរួមមាន ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមិថុនា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយនិងទី៤-បញ្ហាផ្សេងៗ៕
ដោយ ៖ ឧត្តរ៉ា




-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


