Connect with us

ព័ត៌មានជាតិ

អបអរចំពោះអ្នកចាក់វ៉ាក់សាំងទី៤លាន ជាអតីតយុទ្ធជន ពិការ​ជើង និងចូលនិវត្តន៍

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើទំព័រហ្វេសប៊ុក នៅរសៀល នេះ បានបង្ហាញថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះកម្ពុជាចាក់វ៉ាក់សាំងបានជាង៤លាននា​ក់​ក្នុងចំណោម​មនុស្ស​១០លាននាក់ ដែលត្រូវចាក់ក្នុងនោះ ដែលបានរកឃើញមនុស្សដែលទទួល​ដូសទី៤លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានបង្ហាញអត្តសញ្ញាណបុរសនោះមានឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីត​យុទ្ធជន និង​ជាយុទ្ធជន​ពិការ​ជើង​ឆ្វេង ដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

សម្ដេចតេជោ សូមបានរួមអបអរសាទរ និងប្រកាសជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈ​ផ្សេង​ទៀត​ដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ ដោយលោកស្រី ឱ វណ្ណឌីន នឹងនាំ​សម្ភារៈ​ថវិកាទៅជូនលោក សូ សយ និងក្រុមគ្រួសារដោយផ្ទាល់នៅថ្ងៃស្អែក។

ជាមួយគ្នានេះ សម្ដេចសូមអរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជន។

ព្រមទាំងអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើឱ្យកម្ពុជា​ឈាន​ទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា  ប្រសិនបើមិនមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេល​នេះកុំថាឡើយ កម្ពុជាចាក់វ៉ាក់សាំងបាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏មិនអាចចាក់បានផង ហើយច្បាស់ជាកំពុង​ស្ថិតនៅក្នុងវិបត្តិ​អត់​វ៉ាក់សាំងដែលគ្មានច្រកចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម