Connect with us

ព័ត៌មានជាតិ

អន់ចិត្ត​អត់មាន​ឈ្មោះ​ក្នុងបញ្ជី​ភូមិ​ឃុំ​ ចាក់​សាំង​ដុត​ខ្លួនឯង​ឆេះ​ទាំង​ផ្ទះ​គ្មាន​សល់​

បានផុស

នៅ

បុរស​ម្នាក់​ដែល​អ្នកភូមិ​អះអាងថា ​មាន​រោគ​ប្រចាំ​កាយ និង​មាន​សតិ​មិនល្អ បានសម្រេច​ចិត្ត​ចាក់​សាំង​ដុត​ខ្លួនឯង​ ដើម្បី​បញ្ចប់​ជីវិត បន្ទាប់ពី​រវើរវាយ​ថា ​ឈ្មោះ​ខ្លួន​គ្មាន​នៅ​ក្នុង​បញ្ជី​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ វ៉ាន់ សុខា មេភូមិ​កំពង់​ឡី ក្នុង​ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា ជនរងគ្រោះ​ដែល​បានធ្វើ​អត្តឃាត​នោះ​មានឈ្មោះ គី ឈាន ហៅ​ទូច មាន​ប្រពន្ធ និង​កូនចិញ្ចឹម​១​នាក់ នៅក្នុង​ផ្ទះ​។ លោក​មេភូមិ​បាន​បន្តថា ជនរងគ្រោះ​ជា​មនុស្ស​មា​ន​រោគរ៉ាំរ៉ៃ​ប្រចាំកាយ និង​មាន​សតិ​មិនល្អ​ផង​។ ដោយ​ប៉ុន្មាន​ថ្ងៃនេះ​គេ​តែងតែ​ទូរសព្ទ​ទៅ​សួរ​លោក​មេភូមិ​ថា ឮ​គេ​វាយ​វិទ្យុទាក់ទង​មក​ប្រាប់​ថា ឈ្មោះ​របស់​ខ្លួន​មិន​មាន​នៅ​ក្នុង​បញ្ជី​ភូមិ​ឃុំ​នោះទេ បើ​ទោះបីជា​លោក​មេភូមិ​ព្យាយាម​ពន្យល់​ច្រើនដង​ក៏ដោយ​ ក៏​គេ​នៅតែ​បន្ត​ទូរសព្ទ​មក​សួរ​ដដែលៗ​ជា​ញឹកញាប់​។​

​ជា​ចុងក្រោយ​គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១​នេះ ជនរងគ្រោះ​បាន​និយាយ​ប្រាប់​លោក​មេភូមិ​ថា ប្រពន្ធ កូន​របស់ខ្លួន​គ្រា​ន់​តែ​ឲ្យ​ដេក​ស៊ី​សោះ​ក៏​យ៉ាប់​ដែរ ចាំ​មើល​យប់​នេះ​សម្លាប់ចោល​តែម្តង​។​

​គ្រាន់តែ​ឮ​ពាក្យ​នេះ​ លោក​មេភូមិ​បាន​ប្រាប់​ទៅ​ស្ត្រី​ជា​ភរិយា​ឲ្យ​ចេញទៅ​ដេក​ផ្ទះ​បងប្អូន ​នៅ​ខាងក្រៅ​ជា​បណ្តោះអាសន្ន​សិន​ក្រែង​មាន​បញ្ហា​។​ លុះ​ព្រឹក​ម៉ោង​៦​ថ្ងៃទី​៣០ នេះ​ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​របស់​ជនរងគ្រោះ​តែម្តង ព្រមទាំង​មាន​ក្លិន​សាំង​ផងដែរ ទើប​ប្រភព​ជាច្រើន​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ប្រាកដជា​ចាក់​សាំង​ដុត​ខ្លួន​ធ្វើ​អត្តឃាត​ពិតប្រាកដ ដោយសារតែ​ការ​រវើរវាយ​ផ្ដេសផ្ដាស​។ បច្ចុប្បន្ន​សព​ដែល​ឆេះ​ខ្លោច ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​ហើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

សូមចុចអាន៖ បញ្ជូនបុរសម្នាក់ទៅតុលាការ​ករណីវាយជនរងគ្រោះរបួសក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម