ព័ត៌មានជាតិ
ផ្ទះឈើតូចៗ៦ខ្នង ត្រូវជនបែកថ្នាំ ដុតកើតជាអណ្តាតភ្លើងឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់
ភ្នំពេញ ៖ ផ្ទះឈើតូចៗដែលសង់ឡើងពីឈើប្រក់ស័ង្កសី ចំនួន៦ខ្នង ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង១៧ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយ តំបន់អាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ផ្ទះទាំង៥ខ្នងខាងលើ ជាទីជម្រករបស់បងប្អូនអ្នកប្រកបរបរជាអ្នកលក់លៀសហាល។ ហើយអ្នកដទៃទៀត ដែលរស់នៅតំបន់នោះ ក៏ជាអ្នកលក់លៀសហាលដូចគ្នាដែរ ។

តាមប្រភពព័ត៌មានឲ្យដឹងថា មានជនបែកថ្នាំម្នាក់ ដែលរូបគេតែងឧស្សាហ៍អុកឡុក និងឈ្លោះប្រកែកគ្នាជាខ្លាំងជាមួយអ្នករស់នៅតំបន់នោះ។ នៅមុនកើតហេតុ ជនរូបនោះ បានឈ្លោះប្រកែកពាក្យសម្តីជាមួយបុរសម្នាក់ រហូតទាយកាំបិតដេញកាប់គ្នាទៀតផង។ លុះមិនបានប៉ុន្មាន ជនរូបនោះ បានយកដែកកេសដុតផ្ទះអ្នកនៅតំបន់នោះ បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះឡើង និងរាលដាលតៗគ្នាខ្លាំងឡើងតែម្តងទៅ។ បន្ទាប់ពីដុតផ្ទះរបស់អ្នកតំបន់នោះ អោយឆាបឆេះហើយនោះ ជនបង្កបានរត់គេចចូលទៅក្នុងព្រៃបឹងបាត់ស្រមោល។

ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញ និងក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ ដើម្បីបាញ់ទឹកទប់ស្កាត់ការឆាបឆេះរាលដាល។ ក្រោយការខិតខំអន្តរាគមន៍ប្រមាណកន្លះម៉ោងរួចមក អណ្តាតភ្លើងបានរលត់សូន្យសុងទៅវិញ ដោយបានបំផ្លាញ ផ្ទះអស់៦ខ្នង។

ក្នុងហេតុការណ៍នេះ ពុំមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ដោយក្នុងនោះ សមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ៣គ្រឿង ក្នុងការគ្រប់គ្រងស្ថានការណ៍ឲ្យបានមួយរយភាគរយ។ ដោយឡែក ចំពោះជនបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ ៖ សុខា








-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


