អម្រឹត អបអរ​ខួប ៣០​ឆ្នាំ ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ធំ​បំផុត សរុប​ជា​ទឹកប្រាក់​ជាង ១​ពាន់​លាន​រៀល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អម្រឹត អបអរ​ខួប ៣០​ឆ្នាំ ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ធំ​បំផុត សរុប​ជា​ទឹកប្រាក់​ជាង ១​ពាន់​លាន​រៀល​

បានផុស

នៅ

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ម​.​ក ដែលជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅនេះ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៣០​ឆ្នាំ​នៃ​ការចាប់ផ្ដើម​អាជីវកម្ម​របស់ខ្លួន ជាមួយនឹង​ការប្រកាស​បើក​ជា​ផ្លូវការ​នូវ «​កម្មវិធី​ពិសេស​អបអរ​ខួប​៣០​ឆ្នាំ​» ដែល​ផ្ដល់ជូន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន សរុប​ជា​ទឹកប្រាក់​ជាង ១.០០០​លាន​រៀល បូក​បន្ថែម​ឡាន​ទំនើប Ford Ranger Wildtrak 2022​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​៣០​ឆ្នាំ ដែល​ប្រព្រឹត្តឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ផ្នែក​គ្រប់គ្រង​របស់ អម្រឹត ប្រមាណ​ជាង ២០០០​នាក់ មកពី​ទូទាំងប្រទេស លោក ដុស ឌី​ន អគ្គនាយក នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មានប្រសាសន៍ថា​៖ «​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ អម្រឹត បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។ យើង​បាន​វិវឌ្ឍន៍​ខ្លួន​ពី​គម្រោង​ឥណទាន​ខ្នាតតូច​ ដែល​បាន​ផ្ដួចផ្ដើម​ដោយ​អង្គការ​បារាំង​មួយ​កាលពី​ឆ្នាំ​១៩៩១ ទៅជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​អតិថិជន​សរុប​ជាង​កន្លះ​លាន​នាក់​។​»

​លោក​បាន​បន្តថា​៖ «​ការដាក់ចេញ​កម្មវិធី​ប្រូ​ម៉ូ​សិន​អបអរ​ខួប​៣០​ឆ្នាំនេះ​ឡើង គឺមាន​គោលដៅ​ចម្បង​ក្នុងការ​អបអរសាទរ​ដល់​សមិទ្ធផល​សំខាន់ៗ​ដែល អម្រឹត សម្រេចបាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ ក៏ដូចជា​រួមចំណែក​ជំរុញ​ការលូតលាស់​វិស័យ​ហិរញ្ញវត្ថុ ដែល​បាន​បង្អាក់​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ទន្ទឹមគ្នានេះ គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​និង​អតិថិជន​របស់ អម្រឹត ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​វឌ្ឍនភាព​និង​ដឹកនាំ អម្រឹត ឆ្ពោះ​មកកាន់​ភាពជោគជ័យ​នាពេល​បច្ចុប្បន្ន​។ ក្រៅពី​ការចាប់​ឆ្នោត​ផ្សងសំណាង​សម្រាប់​អតិថិជន យើង​ក៏​ផ្ដល់ជូន​រង្វាន់​លើកទឹកចិត្ត​ផងដែរ​សម្រាប់​រាល់​បុគ្គលិក​របស់​យើង ដែល​រួមចំណែក​ក្នុងការ​គាំទ្រ​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​។​»

​កម្មវិធី​ពិសេស​អបអរ​ខួប​៣០​ឆ្នាំ គឺជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ធំ​បំផុត​និង​មិន​ធ្លាប់មាន​ពីមុនមក​របស់ អម្រឹត ដែល​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ​២០២១​។ កម្មវិធី​នេះ​មាន​សុពលភាព​ចំពោះ​រាល់​អតិថិជន​របស់ អម្រឹត ក៏ដូចជា​សាធារណជន​ទូទៅ ដែល​បើក​គណនី​ក្មេង​ឆ្លាត ដំឡើង​កម្មវិធី អម្រឹត​ម៉ូ​បាល ឬ ប្រើប្រាស់​ឥណទាន​បុគ្គល​របស់ អម្រឹត ក្នុងអំឡុង​កាលបរិច្ឆេទ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​។​

​ចំពោះ​រង្វាន់​វិញ រួមមាន សាច់ប្រាក់ ៤​លាន​រៀល​ចំនួន ៣០​រង្វាន់ (​សរុប ១៨០​រង្វាន់​) ដែល​នឹងត្រូវ​ធ្វើការ​ចាប់ឆ្នោត​រៀង​រាល់​ខែ និង​រង្វាន់​ធំ រថយន្ត Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២២ ចំនួន​១​គ្រឿង ដែល​នឹងត្រូវ​ស្វែងរក​អ្នកឈ្នះ​ក្នុង​កម្មវិធី​ពិសេស ដែល​គ្រោង​នឹង​រៀបចំឡើង​អំឡុង​ខែមករា ឆ្នាំ​២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services