ព័ត៌មានជាតិ
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលការជួបសម្ដែងការគួរសម ការងារជាមួយ លោក Edgar Doerig តំណាងរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ។ បើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា ជំនួបនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនៃជំនួបនេះ ភាគី OIF បានលើកឡើងពីទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង OIF ដែលមានដូចជា ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង ការលើកកម្ពស់សហគ្រិនភាពតាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅដំណាច់ខែសីហាខាងមុខ ក្រោមកិច្ចផ្តួចផ្តើមរបស់អង្គការ វេទិការយុវជនប្រចាំតំបន់អាស៊ី អាគ្នេយ៍ នឹងត្រូវរៀបចំ ហើយយុវជនកម្ពុជាក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានេះដែរ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាពីដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងការងារ។

មួយវិញទៀត CREFAP ដែលជាប្រតិបត្តិកររបស់អង្គការ OIF ប្រចាំតំបន់ ក៏បានព្រាងសេចក្តីព្រមព្រាងមួយជាមួយនឹងប្រទេសជាសមាជិកក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអប់រំ អធិការ ទីប្រឹក្សាគរុកោសល្យ និងគ្រូបង្រៀនភាសាបារាំង និងជាភាសាបារាំង និងកិច្ចការផ្សេងៗពាក់ព័ន្ធនឹងការពង្រឹងប្រព័ន្ធអប់រំនៅក្នុងបណ្តាប្រទេសជាសមាជិក។

ជាកិច្ចឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីស្ថានភាព នៃការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសក្តានុពល និងឱកាសរបស់សិស្ស និងនិស្សិតដែលចេះភាសាបារាំងនៅកម្ពុជា ព្រមទាំងបានបង្ហាញពីគោលបំណងរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការពង្រឹង និងពង្រីកការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា ដែលទាមទារជាចាំបាច់នូវការធ្វើឱ្យភាសាបារាំងកាន់តែមានភាពទាក់ទាញ ជាពិសេសក្នុងទីផ្សារការងារ ក៏ដូចជាក្នុងវិស័យសេដ្ឋកិច្ច។

គួររម្លឹកថា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានគាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។ ជាមួយគ្នានេះលោកស្រី បានស្នើកម្ពុជាចែករំលែកពិសោធន៍ពាក់ព័ន្ធការរក្សាស្ថេរភាព និងសុខសន្តិភាព។

គួរបញ្ជាក់ថា អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន៨៨ និងរដ្ឋាភិបាលជាសមាជិកពេញ សិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ចំនួន២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១ លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង។ បេសកកម្មរបស់ Francophonie គឺដើម្បី៖ ១. ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា ២. លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៣. គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ ៤. អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


