ព័ត៌មានជាតិ
យកសំណាកមនុស្ស៤នាក់ ក្រោយជាប់ពាក់ព័ន្ធជាមួយស្ដ្រីស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសង្កាត់ព្រែកឯង
នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៦ ខែកក្កដានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកសំណាកមនុស្ស៤នាក់ នៅចំណុចផ្ទះលេខ១១៧ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយមានស្ដ្រីម្នាក់បានស្លាប់ដោយកូវីដ១៩ កាលពីម្សិលមិញ។
យោងតាមសេចក្តីរាយការណ៍ពីសាលាសង្កាត់ព្រែកឯង បានឲ្យដឹងថា មនុស្ស៤នាក់ ដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកសំណាកនេះ គឺពាក់ព័ន្ធសពឈ្មោះ គ្រុយ អៀង ភេទស្រី អាយុ៤១ឆ្នាំ ដែលបានស្លាប់ដោយជំងឺកូវីដ១៩ កាលពីម្សិលមិញ ដែលមានអ្នកពាក់ព័ន្ធចំនួនទាំង៤នាក់ ស្រី២នាក់។ បន្ទាប់ពីយកសំណាកទៅពិនិត្យរួចមក ក្រុមគ្រូពេទ្យបានឲ្យអ្នកទាំង៤ ត្រូវធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃ។ នេះជាព័ត៌មានគួរឲ្យភ័យខ្លាច ដែលនៅសង្កាត់ព្រែកឯងតែមួយ រកឃើញអ្នកស្លាប់សុទ្ធតែស្ត្រី ដែលមានវ័យ២៩ឆ្នាំ ៨៧ឆ្នាំ ហើយលើកនេះ អាយុ៤១ឆ្នាំ៕

អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



