Connect with us

ព័ត៌មានជាតិ

បិទ​ផ្សារ​ធំ​ៗ​ចំនួន​ពីរ​ នៅ​ស្រុក​មង្គល​បូរី​ និង​ក្រុង​ប៉ោយប៉ែត ក្រោយ​រកឃើញ​អ្នក​វិជ្ជមានជំងឺ​កូវីដ-​១៩​

បានផុស

នៅ

​ដោយសារតែ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​ទៅៗ​ នៅ​ខេត្តបន្ទាយមានជ័យ​ មួយ​រយៈ​ចុង​ក្រោយនេះ ​ជាពិសេស​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែកក្ត​ដា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​​មង្គល​បូរី ​និង​ផ្សារ​ផ្សារកណ្តាល​(​ផ្សារ​ថ្មី​)​ធ្វើឲ្យ​​អាជ្ញាធរ​​ចុះ​បិទ​ផ្សារ​ទាំងពីរ​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីជូនដំណឹង​របស់​លោក​អភិបាលស្រុក​មង្គល​បូរី​ នៅ​​រសៀល​ថ្ងៃ​ទី​៦​ ខែ​កក្ត​ដា ​ឆ្នាំ​២០២១​ បាន​ជូនដំណឹងថា រដ្ឋបាល​ស្រុក​មង្គល​បូរី សូម​ធ្វើ​ការ​បិទ​ផ្សារ​មង្គល​បូរី និង​ផ្ទះល្វែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ទាំងស្រុង ព្រោះ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​មង្គល​បូរី រកឃើញ​ករណី​ឆ្លង​កូវីដ១៩ ចំនួន៣​នាក់ ហើយ​ដូចនេះ​ អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ពួកគាត់ សូម​មក​ធ្វើ​សំណាក ជាបន្ទាន់ នៅ​បរិវេណ​វត្ត​ប្ញ​ស្សី​ក្រោក ​។ ​ការបិទ​នេះ​ផង​ដែរ​ លោក​ក៏​សូម​អាជីវករ​មេត្តា​យោគយល់។

ដោយឡែក លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចម្រុះ ចុះ​រុំ​ព័ទ្ធ​បិទ​ខ្ទប់​ទីតាំង ផ្សារកណ្ដាល ( ផ្សារ​ថ្មី ) ក្រោយ​រក​ឃើញ អ្នក​វិជ្ជមាន កូ​វីដ​១៩។​

សូម​បញ្ជក់​ថា​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃទី​៦​ខែ​កក្ត​ដា​ ឆ្នាំ​២០២១​ បានឲ្យ​ដឹងថា​ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​១០៦​ទៀត ​នៅ​ថ្ងៃទី​៥​កក្ត​ដា​ និង​មាន​អ្នកជា​សះស្បើយ ចំនួន​២២​នាក់​ នៅ​ថ្ងៃ​ទី​៦​កក្ត​ដា​នេះ​៕

អត្ថបទ៖ អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម