ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែតឧបត្ថម្ភស្បៀងជូនគ្រួសារអតីតយុទ្ធជន១០គ្រួសារកំពុងមានការខ្វះខាត នៅស្រុកប្រាសាទសំបូរ
កំពង់ធំ ៖ គ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ១០គ្រួសារ រស់នៅភូមិ កូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានទទួលអំណោយពី ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បន្ទាប់ពីបានទទួលជ្រាបព័ត៌មាន នៃការខ្វះខាតរបស់អតីតយុទ្ធជនទាំង១០គ្រួសារ ក៏បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី នាំយក ស្បៀងអាហារ របស់ ឯកឧត្ដម បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទ មុន្នី មកឧបត្ថម្ភជូនបងប្អូន ក្រុម គ្រួសារ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលកំពុងមាន ជីវភាពលំបាកខ្វះខាត យ៉ាង ខ្លាំង ដើម្បីជួយដោះស្រាយការហូបចុកប្រចាំថ្ងៃ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ក្រុមគ្រួសារអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាត ដោយសារពួកគាត់មាសុខភាពទ្រុឌទ្រោម ចាស់ជរា និងរងផលប៉ះពាល់ ដោយ ជំងឺកូវីដ១៩ មិនបានប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបានឡើយ ទើបធ្វើឲ្យមានការខ្វះខាត និងបានជួយឧបត្ថម្ភក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យូ ទឹកស៊ីអ៊ីវមួយយួរ និងត្រីខកំប៉ុង១យួរផងដែរ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តែងតែ ព្រួយបារម្ភ ពី សុខ ទុក្ខ និង ជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងបានផ្សព្វផ្សាយអំពី ការឆ្លងរីករាលដាលមេរោគកូវីដ ១៩ ចូលក្នុងសហគមន៍ នៅខេត្តកំពង់ធំ ណែនាំអោយបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះថែរក្សាសុខភាព ការពាទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ 3កុំនិង 3ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបាន ម៉ត់ចត់ ទោះបីបានចាក់វ៉ាក់សាំងការពារហើយក្តី។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការព្រួយបារម្ភណ៍ ពីការរស់នៅរបស់អតីតយុទ្ធជន ក្នុងរដូវវស្សានេះ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្ន ហាមប្រើប្រាស់ទូរស័ព្ទដៃ ក្នុងវាលលំហរក្នុងពេលមេឃកំពុងរកភ្លៀង និងត្រូវរកទីទួលសុវត្តិភាព អាចនិងមានគ្រោះថ្នាក់បាន ដោយមានក្នុងរយះនេះមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ អាចនិងធ្វើឲ្យមានគ្រោះថ្នាក់បាន និងសូមមើលថែកូនក្មេង និងមនុស្សចាស់ឲ្យមានសុវត្ថិភាព៕
ដោយ ៖ ប៊ុន រដ្ឋា



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


