ព័ត៌មានជាតិ
ខេត្តក្រចេះក្រៅពីបានស្ពានកាត់ទន្លេ គ្រោងស្ថាបនាផ្លូវជាតិថ្មីមួយខ្សែទៀត ជិះទៅមកកំពង់ធំសៀមរាប កាន់តែលឿន
តាមការឲ្យដឹងពីប្រធានមន្ទីរសាធារណការខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីថា ក្រៅពីគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គ ក្រុមបច្ចេកទេសកំពុងចុះសិក្សាក្នុងការស្ថាបនាផ្លូវជាតិមួយខ្សែទៀតប្រវែងជាង ១០០ គីឡូម៉ែត្រពីខេត្តក្រចេះទៅខេត្តកំពង់ធំ។
លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា ផ្លូវជាតិថ្មីមួយខ្សែនេះគឺផ្លូវ ៦០បេ។ បច្ចុប្បន្នក្រុមវិស្វករចិនកំពុងចុះសិក្សា ដែលគ្រោងធ្វើចាប់ពីស្ពានទន្លេមេគង្គថ្មីខេត្តក្រចេះ ទៅដល់កំពង់ថ្មក្នុងខេត្តកំពង់ធំ។

បើតាមលោកប្រធានមន្ទីរសាធារណការខេត្តក្រចេះ តាមការសិក្សាផ្លូវជាតិថ្មីមួយខ្សែនេះ សាងសង់កាត់តាមស្រុកព្រែកប្រសព្វរហូតដល់កំពង់ថ្មខេត្តកំពង់ធំ មានប្រវែងជាង ១៣០ គីឡូម៉ែត្រ។
លោកមើលឃើញគម្រោងស្ថាបនាផ្លូវជាតិថ្មីនេះ រួមទាំងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងរួមចំណែកជួយដល់ការអភិវឌ្ឍខេត្តក្រចេះ សម្រួលការដឹកជញ្ជូននិងការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់ភាគកណ្ដាលមកតំបន់ភាគឦសាន ដែលនឹងរុញកំណើនការអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពពលរដ្ឋតាមមូលដ្ឋាន។
គួរបញ្ជាក់ថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះគ្រោងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២១ ក្រោយការសិក្សាបានបញ្ចប់។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គទីមួយរបស់ខេត្តក្រចេះ មានប្រវែង ១ ៧៦១ ម៉ែត្រ សាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។
លោក សាំង ប៊ុនថេង បានបញ្ជាក់ថា ទីកន្លែងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ កំណត់ទីតាំងរួចហើយ នៅតែរង់ចាំថ្ងៃបើកការដ្ឋានតែប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


