ក្រុមប្រឹក្សាធម្មនុញ្ញ ពន្យល់​ពី​ហេតុផល​ដែល​សម្រេច​ច្រានចោល​បណ្តឹង​របស់ LDP
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ ពន្យល់​ពី​ហេតុផល​ដែល​សម្រេច​ច្រានចោល​បណ្តឹង​របស់ LDP

បានផុស

នៅ

អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​លើក​ឡើង​ថា ថ្មីៗ​នេះ មានការ​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម មិន​ពេញចិត្ត​ទៅ​និង​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​មិន​សុខចិត្ត​ទៅនឹង​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​អំពើ​បំពាន​លើ​ជំពូក​ទី​១០ (​ទោស​ប្បញ្ញត្តិ​) នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំង រតនា អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ថា សវនាការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ករណី​បណ្តឹង​ខាងលើនេះ គឺ​បាន​អនុវត្ត​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

បើ​តាម​អ្នកនាំពាក្យ​រូបនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលស្គាល់​សិទ្ធិ​ជា​តំណាង​របស់​ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ គឺ​លោក នៅ សំអាត ដែល​ទទួល​ការផ្ទេរសិទ្ធិ​ពី​លោកស្រី យ៉ុ​ន យឿ​ម ដាក់ពាក្យ​បណ្តឹង​នៅ​ក្រុមប្រឹក្សាឃុំ​បួរ ប្ដឹង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ពី​ការ​ក្លែងបន្លំ​ឯកសារ ចុះឈ្មោះ​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ជំពូក​ទី​១០ (​ទោស​ប្បញ្ញត្តិ​) នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏​ទទួលស្គាល់​សិទ្ធិ​របស់​លោក ម៉ក តាំងយូ ផង​ដែរ ក្នុង​ការទទួល​សិទ្ធិ​បន្ត​ពី​លោក នៅ សំអាត ដោយមាន​ការឯកភាព​ពី​លោកស្រី យ៉ុ​ន យឿ​ម ក្នុងការ​ប្តឹងទៅ គ​.​ជ​.​ប មិន​សុខ​ចិត្តនឹង​ការផ្សះផ្សា​របស់​ក្រុមប្រឹក្សាឃុំ​បួរ។

លោក តាំង រតនា អះអាង​ថា លោក ម៉ក តាំងយូ បាន​ប្តឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤ និង​១៥ នាទី មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​លេខ​០០១ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់ គ​.​ជ​.​ប ហើយ​នៅពេល​ទទួល​បណ្តឹង​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​លើ​លក្ខខណ្ឌ​ចំនួន​២ គឺ​ទី​១, សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​ដោះស្រាយ​បណ្តឹង និង​ទី​២, លក្ខណៈសម្បត្តិ (​គុណ​វុ​ឌ្ឍ​) នៃ​អ្នកប្តឹង​។ ក្នុងការ​ពិនិត្យ​នេះ​ឃើញថា លោក ម៉ក តាំងយូ ពុំមែន​ជា​បុគ្គល ដែល​រង់​ឥទ្ធិពល​ផ្ទាល់ (​ទទួលរង​ការដាក់ទណ្ឌកម្ម​ផ្ទាល់​) ពី​សេចក្តីសម្រេច​លេខ​០០១ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់ គ​.​ជ​.​ប ស្របតាម​ស្មារតី​នៃ​មាត្រា​១៦៤ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឡើយ​។ ដូចនេះ​លោក ម៉ក តាំងយូ ពុំមាន​លក្ខណៈសម្បត្តិ (​គុណ​វុ​ឌ្ឍ​ស្របតាម​ច្បាប់​ក្នុងការ​ប្តឹងតវ៉ា​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអំឡុងពេល​៧២​ម៉ោង បន្ទាប់ពី​កាលបរិច្ឆេទ​ទទួលបាន​សេចក្តីសម្រេច​របស់​គ​.​ជ​.​ប នោះទេ ។

ផ្អែក​តាម​លក្ខខណ្ឌ​នៃ​បណ្តឹង​នេះ បណ្តឹង​របស់​ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ដែល​បានដាក់​ប្តឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤ និង​១៥ នាទី គឺជា​បណ្តឹង​ដែលមាន​លក្ខណៈ​ផ្ទុយ​ច្បាប់ ហើយ​ដែល​ចំណុច​ខ្វះខាត​មិន​អាចឱ្យ​កែតម្រូវ​បាន​។ យោងតាម​មាត្រា​២៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា ៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​កំណត់ថា បណ្តឹង​ដែលមាន​លក្ខណៈ​ផ្ទុយ​ច្បាប់ ដែល​ចំណុច​ខ្វះខាត​មិនអាច​កែតម្រូវ​បាន ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​លើកបណ្តឹងចោល ដោយ​មិនចាំបាច់​ឆ្លងកាត់​ការ​ទាញហេតុផល​។

ដោយ​សំអាង​ហេតុផល​ទាំងអស់​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ពុំ​អាច​យក​ខ្លឹមសារ​នៃ​ពាក្យ​ប​ណ្តឹង​របស់​ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ មក​ពិភាក្សា​បាន​ឡើយ ហើយក៏​ពុំ​ពិនិត្យ ឬ​ពិភាក្សា​លើ​សេចក្តី​សម្រេច​របស់ គ​.​ជ​.​ប ដែរ​។ ហេតុនេះ ទើប​ក្រុមប្រឹក្សាធម្មនុញ្ញ ពុំមាន​ការកោះហៅ​ភាគី​ពាក់ព័ន្ធ​ណាមួយ នៃ​បណ្តឹង​មក​សួរដេញដោល ឬ​ពិនិត្យ​ភស្តុតាង​ឡើយ​។

​សូម​បញ្ជាក់​ថា យោង​ស្មារតី នៃ​មាត្រា​១៤២ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋបាលខេត្ត​កំពង់ធំ រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី៦នាក់​ទៀត​ នៅថ្ងៃនេះ​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​អប់រំ​ ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់​បុគ្គលិក​អប់រំ​រស់នៅ​តំបន់​ក្រហម​ចំនួន​១២៩​នាក់

ចរាចរណ៏២ ម៉ោង មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន​ ៖ វា​ជា​រឿង​ធម្មតា​ដែល​ទូត​មុខ​ដដែលៗ បង្ហាញ​ក្តី​កង្វល់​លើ​សំណុំរឿង​សកម្មជន​ប្រឆាំង​ដដែលៗ

ព័ត៌មានជាតិ២ ម៉ោង មុន

មេខ្យល់​២នាក់ លួច​នាំ​ពលករ​២៥​នាក់​ទៅ​ធ្វើ​ការ​នៅ​ថៃ​ ត្រូវ​កម្លាំង​ចំរុះ​ឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services