Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប​ទទួល​អំណោយ​ពី​សប្បុរសជន ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វិដ-​១៩

បានផុស

នៅ

ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និងរដ្ឋបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី០៩ ខែកក្កដា​នេះ អង្គការ​ភ្លែន​ប្រចាំ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ហង់ បូ​ណា ប្រធាន​ប្រតិបត្តិ​កម្មវិធី បាន​នាំយក​អំណោយ មាន ប៉ៅ​អី​ចល័ត ចំនួន១០០​គ្រឿង ,​ភួយ ចំនួន​១០០ ,​អាល់កុល ៣០០​លីត្រ , ដប​ជ័រ​ដាក់​អាល់កុល​បាញ់ ៥០​ដប ,​មី ៥០​កេស​តូច និង ត្រីខ ២០​កេស ត្រូវបាន​យកមក​ប្រគល់ជូន​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​វត្តមាន​របស់​ឯកឧត្តម ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត នៅ​សាលា​ខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងពិធីនេះដែរ​ លោក ហង់ បូ​ណា ក៏បាន​គូសបញ្ជាក់ថា ក្នុងពេល​វេលា​នេះ យើង​ត្រូវតែ​ចាំបាច់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុងពេលដែល​ប្រជាពលរដ្ឋ​បាន​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វិដ សំខាន់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប នៅតាម​បណ្តា​ក្រុង ស្រុក មួយចំនួន បានទទួល​រងគ្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​បាន​បញ្ជាក់ថា ក្រៅពី​ការប្រគល់​សម្ភារៈ​ទាំងនេះ អង្គការ​នឹង​បន្ត​ផ្តល់​សម្ភារៈ​ក្នុងការប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វិដ នៅ​ស្រុក​បន្ទាយស្រី , ស្រុក​អង្គរធំ , ស្រុក​អង្គរជុំ និង ស្រុក​ស្រីស្នំ ផងដែរ ។​

ក្នុងនាម​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ទឹក​ចិត្ត​ដ៏​សប្បុរសធម៌របស់​អង្គការ​ភ្លែ​ន ដែល​បាន​ផ្តល់ជូន​នូវ​ជា​គ្រឿងឧបភោគ​បរិភោគ ក្នុង​កិច្ច​បម្រើ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វិដ​១៩ ដល់​រដ្ឋបាល​ខេត្តសៀមរាប ។

ឯកឧត្តម​ក៏បាន​ជម្រាបជូនដល់​សប្បុរសជន​ថា ក្នុងករណី​ដែល​កម្ពុជា​យើង បាន​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វិដ​១៩ ក្នុង​ព្រឹ​ត្តិការណ៍​សហគមន៍២០​កុ​ម្ភះ ២០២១​នេះ អាជ្ញាធរខេត្ត​បានផ្តល់​នូវ​ស្បៀង សម្ភារៈ ឧបករណ៍ ប្រើប្រាស់​ជូនទៅ​តាម​បណ្តា​ក្រុង ស្រុក រួមទាំង​គ្រឿងឧបភោគ​បរិភោគ ក្នុងការ​ផ្គត់ផ្គង់​ដល់​បងប្អូន​ដែល​បាន​វិល​មកពី​ក្រៅប្រទេស និងបងប្អូន​ជួប​នូវ​ហា​នី​ភ័យ​ខ្ពស់​នៃ​ជំងឺ​កូ​វិដ​១៩ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល និងបាន​កំពុង​បិទខ្ទប់​ជា​បណ្តោះអាសន្ននៅតាម​ឃុំ សង្កាត់ និងផ្សារ​ក្នុង​ខេត្ត។ ម្យ៉ាងទៀត​ឯកឧត្តម​ក៏បាន​សំណូមពរដល់​អង្គការ​ភ្លែ​ន ក៏​ដូច​សប្បុរសជនបន្ត​នូវ​ប្រពៃណី​វប្បធម៌​ចែករំលែក​នេះ ទៅ​តាម​បណ្តា​ក្រុង ស្រុក ទៀតផង​ដែរ ។

ក្នុងនោះដែរ​ឯកឧត្តម​អភិបាលរង​ខេត្ត ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ជំហាន​ទី​២ នៃ​ការចាក់​វ៉ាក់សាំង​កូ​វិដ​១៩ ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ខេត្ត​បានទទួល​វ៉ាក់សាំង​ពី​គណៈកម្មការ​ចាក់​វ៉ាក់សាំង បាន​ចំនួន៨២​ម៉ឺន​ដុស សម្រាប់​ចាក់​ជូនប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ចំនួន២១​ម៉ឺន​នាក់ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក និង​ទទួលបាន​ការចាក់ បន្ទាប់ពី​ក្រុង​សៀមរាប ក្នុងពេល​វ៉ាក់សាំង​បាន​មកដល់​ខេត្ត ។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សំខាន់​នៅ​ខេត្តសៀមរាប សូម​បងប្អូន​ត្រូវ​ចូលរួម​សហការ​អនុវត្ត​វិធានការណ៍​របស់រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ និង​២​ចូលរួម ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត និង បន្ត​ប្រកាន់​នូវ​វិធាន​សុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៀតផង ៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម