Connect with us

ព័ត៌មានជាតិ

ខូចចិត្ត​ប្ដី​លួច​មាន​ស្រី​ខាងក្រៅ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ បើក​រថយន្ត​មក​លោត​ទឹក​សម្លាប់​ខ្លួន​

បានផុស

នៅ

ស្ត្រីវ័យ​ចំណាស់​ម្នាក់បើករថយន្ត​មក​លោតទឹក​សម្លាប់ខ្លួន តែ​ត្រូវបាន​កូនប្រុស​ជិះ​ម៉ូតូ​តាម​ពីក្រោយ និង​រាយការណ៍​នគរបាល​​ប្រចាំ​ការគោលដៅ​ស្ពាន ឡើង​មកជួយ​ទាន់ពេល​។

ហេតុការណ៍​នេះ​បង្ករ​ការភ្ញាក់ផ្អើល​ការ​ពី​វេលា​ម៉ោង​១១និង​៣០​នាទី ថ្ងៃត្រង់​នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ចុងស្ពាន​ជ្រោយចង្វារ​ចាស់ មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រីវ័យ​ចំណាស់​ម្នាក់ បាន​បើក​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ស កាំ​ម៉ៃ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-1842 ចេញពីផ្ទះ​នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំ​រះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ គោលបំណង​ឡើងមក​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ លោតទឹក​សម្លាប់ខ្លួន តែ​ត្រូវបាន​កូនប្រុសជិះ​ម៉ូតូ តាម​ពីក្រោយ​រហូតបាន​រាយការណ៍​ជូន​សមត្ថកិច្ច​នៅ​ប្រចាំ​គោល​ដៅ​ជួយ​ម្ដាយ​ទាន់ពេលវេលា​។​

យោង​សម្តី​របស់​ស្ត្រី​ចំណាស់​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន បាន​យំ​រៀបរាប់ថា មូលហេតុ​ដែល​គាត់​គិត​ខ្លី​បែបនេះ ​ដោយសារតែ​មានទំនាស់​ក្នុង​ក្រុមគ្រួសារ​ជាមួយ​ប្ដី ដោយ​អះអាងថា​ ប្ដី​របស់គាត់​មាន​ស្រី​នៅ​ខាងក្រៅ ធ្វើបាប​ចិត្ត​គាត់ ដូច្នេះ​ក៏​ខូចចិត្ត គិត​អ្វី​មិន​ចេញ​បាន​ជិះ​រថយន្ត គោលបំណង​មក​លោតទឹក តែ​ត្រូវ​បានកូនៗ តាម​មក​ទាន់​ចាប់​ដាក់ចូល​រថយន្ត​រួច​ត្រឡប់ទៅផ្ទះ​វិញ​៕​

អត្ថបទ៖រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៩ នាទី មុន

រ៉ូប ៤ឈុតធ្វើឱ្យសម្រស់ ហ្វាន ពីងពីង លេចធ្លោខ្លាំងលើកម្រាលព្រំ Oscar

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ជំរុញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ការពារ​សន្តិ​សុខ​សុវត្ថិភាព​ក្នុង​ពិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

ជីវិតកម្សាន្ដ២ ម៉ោង មុន

Adam និងភរិយា បង្ហាញខ្លួនលើកដំបូងលើកម្រាលព្រំក្រហម ក្រោយផ្ទុះរឿងអាស្រូវស្នេហា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អត្រាធ្វើអត្តឃាតរបស់ក្មេង ជប៉ុន អាយុក្រោម ១៨ ឆ្នាំ កើនលើសកំណត់ត្រា​ចាស់

សន្តិសុខសង្គម៣ ម៉ោង មុន

ដើមឆ្នាំ ២០២៣ ភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងជិត ៤០ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់

Sokha Hotels

ព័ត៌មានពេញនិយម