Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ស្រុក​គិរីវង់​បង្ក្រាប​ល្បែងស៊ីសង ២​ទីតាំង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ

បានផុស

នៅ

តាកែវ ៖ ដោយមាន​ការណែនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ នា​រសៀល​ថ្ងៃ​សៅ​រ៍​១​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១២ និង​២០​នាទី លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍ ចុះស​ហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ព្រេច បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ០១​កន្លែង (​ជល់​មាន់​តាម​ទូរទស្សន៍ Online) ស្ថិតនៅ​ផ្ទះ​របស់​ឈ្មោះ សំនួ​ច ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ធំ ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពេល​ចុះបង្ក្រាប​នេះ ខ​ណៈ​ពេល​ដែល​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅដល់ អ្នកលេង​ទាំងអស់នោះ​ក៏បាន​រត់​ខ្ចាត់ខ្ចាយ​អស់ ដោយ​បន្សល់ទុក​នូវ​វត្ថុតាង​មួយចំនួន រួមមាន ម៉ូតូ ចំនួន ១៨​គ្រឿង ម៉ូនីទ័​ន ចំនួន ០២​គ្រឿង .​ឃី​ប៊​ត ចំនួន ០១.​ម៉ៅ ចំនួន ០១.​តុ ចំនួន ០១ និង​ព្រី​ភ្លើង ចំនួន ០១ ។

សមត្ថកិច្ច​ប្រាប់​ថា ថ្ងៃ​ដដែល​នេះ នៅវេលា​ម៉ោង ១៤ និង​០៥​នាទី កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍​បន្ត​ចុៈស​ហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​រំដេង បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ០១​កន្លែង​ទៀត (​ជល់​មាន់​តាម​ទូរទស្សន៍ Online) ស្ថិតនៅ​ផ្ទះ​របស់​ឈ្មោះ កឹម ធូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង់ ខេត្តតាកែវ ។ ក្នុងពេល​ចុះបង្ក្រាប​នេះ​ផងដែរ ខ​ណៈ​ពេលដែល​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ អ្នកលេង​ទាំងអស់នោះ​ក៏បាន​រត់​ខ្ចាត់ខ្ចាយ​អស់​ទៀត ដោយ​បន្សល់ទុក​នូវ​ម៉ូតូ​ចំនួន ២០​គ្រឿង ។

ចំពោះ​ករណីនេះ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​អធិការដ្ឋាន កំពុងធ្វើការ ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​នូវ​ការលេង​ល្បែង​ស៊ី​សង​ទាំងអស់នេះ ដើម្បី​ចាត់ការ​តាមច្បាប់៕

ដោយ ៖ ​រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤៩ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម