ព័ត៌មានជាតិ
កម្លាំងនគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបសង្វៀនជល់មាន់ក្នុងសង្កាត់ស្វាយរលំ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលគេស្គាល់ថាជារបស់ឈ្មោះ ហួត និងឈ្មោះ តាំង ដែលបើកលេងជល់យូណាស់មកហើយ និងដកហូតបានម៉ូតូ៣គ្រឿង មាន់១ក្បាល រួមសម្ភារៈមួយចំនួនទៀត ។

ក្នុងការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ពៅ បូរមី អធិការរងទទួលផែនព្រហ្មទណ្ឌក្រុងតាខ្មៅ និងកម្លាំងព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងចម្ការស្វាយ ភូមិស្វាយរលំ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ពលរដ្ឋបានអោយដឹងថា ពួកគាត់ពិតជាសប្បាយចិត្តជាខ្លាំង ខណៈដែលឃើញកម្លាំងប៉ូលីសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះមកបង្ក្រាប ។ ដោយរៀងរាល់អាទិត្យក្រុមអ្នកញៀនល្បែងជល់មាន់ បាននាំគ្នាជិះម៉ូតូជាច្រើនគ្រឿង និងអ្នកខ្លះដើរស្ពាយមាន់យកទៅជល់ យ៉ាងអាណាធិបតេយ្យ ហាក់មិនក្រែងញញើតសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទាល់តែសោះ និងជាពិសេសនោះ ជំងឺកូវីដ-១៩ កំពុងផ្ទុះរីករាលដាល ថែមទៀតផង ។

ពួកគាត់បន្ថែមថា ស្ទើរអស់ជំនឿលើប៉ូលីសប៉ុស្តិ៍រដ្ឋបាលស្វាយរលំហើយ ដែលសព្វថ្ងៃលោកអនុសេនីយ៍ ឡោ សុខៃ ជានាយប៉ុស្តិ៍នោះ មិនដែលឃើញមានសកម្មភាពចុះបង្ក្រាប និងមានសកម្មភាពផ្សេងៗទាល់តែសោះ ។
ពួកគាត់ស្នើសុំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យឥរិយាបទការងារ របស់លោកអនុសេនីយ៍ ឡោ សុខៃ នាយប៉ុស្តិ៍ស្វាយរលំផង ។ និងចាត់ការតាមច្បាប់ទៅលើម្ចាស់ទីតាំងបើកសង្វៀនជល់មាន់ខាងលើនោះ៕
អត្ថបទ ៖ មុនី





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


