ព័ត៌មានជាតិ
ស្តាប់ “សំឡេងឌីជីថល” ក្នុងឆ្នាំ២០២១
ការរាតត្បាតជំងឺកូវីដ-១៩ គឺជាឧទាហរណ៍អំពីប្រសិទ្ធភាព នៃការផ្សាយពាណិជ្ជកម្មជាសំឡេង រាប់ចាប់ពីការប្រើប្រាស់ដ៏ទូលំទូលាយនូវការផ្សាយពាណិជ្ជកម្មជាសំឡេងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីផ្តល់ដំបូន្មាន និងធ្វើតេស្តការរក្សាគម្លាតសុវត្ថិភាព រហូតដល់យុទ្ធនាការជាសំឡេងដ៏រីករាយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលជំរុញមនុស្សឱ្យ “ជួយសង្គ្រោះជីវិតមនុស្ស ដោយមិនទៅទីកន្លែងណាមួយ ជិតអ្នកណាម្នាក់ឡើយ” ការផ្សាយពាណិជ្ជកម្មជាសំឡេងកំពុងទទួលបានសារដ៏សំខាន់ ទៅដល់មនុស្សដែលត្រូវការសារទាំងនោះ។
ដោយសារពាក្យ “ការផ្សាយពាណិជ្ជកម្មជាសំឡេង” ក៏ត្រូវបានប្រើជំនួសគ្នាជាមួយនឹងពាក្យយុទ្ធនាការជាសំឡេងដែលគេប្រើជាទូទៅ វាងាយនឹងច្រឡំ រវាងពាក្យថាការផ្សាយពាណិជ្ជកម្មជាសំឡេងឌីជីថលជាមួយនឹងការផ្សាយពាណិជ្ជកម្មតាមវិទ្យុ។ ការផ្សាយពាណិជ្ជកម្មតាមវិទ្យុក៏ជាមធ្យោបាយដ៏ជោគជ័យធំធេងមួយផងដែរក្នុងប្រទេសជាច្រើន។ ការប្រើប្រាស់សំឡេងជាទូទៅអាចមានភាពសកម្ម ឬអសកម្ម។ ខណៈដែលមនុស្សស៊ាំទៅនឹងរបៀប ផ្សេងៗដែលពួកគេធ្លាប់ទទួលបានជាសំឡេង ស្ថានភាពស្តាប់បែបអសកម្ម កាន់តែមានភាពសាមញ្ញ ក្នុងជីវិតរបស់យើង។ ជាមួយនឹងការស្តាប់មាតិកាជាសំឡេងតាមរបៀបថ្មីៗ វាបានក្លាយជាប្រភព ផ្សព្វផ្សាយពហុភារកិច្ចចុង ក្រោយ។ ពាក់កណ្តាលនៃប្រជាជន ជំនាន់ Y និងជំនាន់ Z ស្តាប់មាតិកាឌីជីថលក្នុងអំឡុងពេលចម្អិនអាហារ និងធ្វើកិច្ចការដែលពាក់ព័ន្ធផ្សេងទៀត។ ទោះជាយ៉ាងណា សំឡេងឌីជីថលមិនមែនត្រឹមតែសម្រាប់យុវវ័យ ឬអ្នកដែលមានចំណេះដឹងខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ។
យោងតាមសន្ទស្សន៍គេហទំព័រពិភពលោក (GWI) (រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០) ប្រទេសកំពូលទាំង ១០ ដែលឈានមុខគេខាងផ្នែកចាក់ផ្សាយបន្តផ្ទាល់តន្ត្រី រួមមាន៖ ១. ដាណឺម៉ាក ២. ស៊ុយអែត ៣. កូរ៉េខាងត្បូង ៤. តួកគី ៥. អ៊ីតាលី ៦. អាហ្វ្រិកខាងត្បូង ៧. ម៉ិកស៊ិក ៨. ប្រេស៊ីល ៩. អៀរឡង់១០. អេស្ប៉ាញ។
តួលេខខាងលើបង្ហាញពីភាពជោគជ័យដ៏ធំធេងរបស់សំឡេងឌីជីថល។ ក្រៅពីការកើនឡើងអត្រាអ្នកស្តាប់ក្នុងវិស័យនេះ មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះការប្រើប្រាស់ការផ្សាយពាណិជ្ជកម្មជាសំឡេងឌីជីថលក្នុងយុទ្ធសាស្ត្រធ្វើទីផ្សាររបស់អ្នក។
ការផ្សាយពាណិជ្ជកម្មតាមវិទ្យុតាមបែបប្រពៃណី ពឹងផ្អែកខ្លាំងលើការផ្សព្វផ្សាយទៅដល់អតិថិជន នៅពេលពួកគេនៅក្នុងរថយន្តរបស់ពួកគេ។ អ្នកប្រើប្រាស់អាចស្តាប់សំឡេងឌីជីថលនៅទីកន្លែងណាក៏បាន ដូចជានៅកន្លែងហាត់ប្រាណ កំពុងដើរទៅធ្វើការ កំពុងរត់ កំពុងធ្វើការពីផ្ទះ និងផ្សេងៗទៀត។ អ្នកប្រើប្រាស់អាចមើលឃើញការផ្សាយពាណិជ្ជកម្មនៅពេលពួកគេមើលអេក្រង់ ឧបករណ៍អេឡិចត្រូនិក និងទូរទស្សន៍របស់ខ្លួននៅពេលថ្ងៃ។ សំឡេងឌីជីថលជួយបំពេញចន្លោះ ខ្វះខាតនានានៅពេលដែលពួកគេមិនមើលទូរស័ព្ទរបស់ពួកគេ ប៉ុន្តែកំពុងស្តាប់មាតិកា ដែលមានការ ផ្សាយពាណិជ្ជកម្មជាសំឡេង។
ការផ្សាយពាណិជ្ជកម្មជាសំឡេងដូចដែលបានកើកឡើងកន្លងមក គឺជាការផ្សំគ្នារវាងការផ្សាយពាណិជ្ជកម្មជាសំឡេងបែបប្រពៃណី ជាមួយនឹងការផ្សាយពាណិជ្ជកម្មឌីជីថល ដែលផ្តោតទិសដៅលើប្រជាសាស្ត្រតាមបែបយុទ្ធសាស្ត្រ។ ថ្ងៃដែលផ្សាយសាររបស់អ្នកតាមស្ថានីយវិទ្យុដោយសង្ឃឹមថា នឹងផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅរបស់អ្នក គឺហួសពេលហើយ។ ជាមួយនឹងអតិថិជនជាយុទ្ធសាស្ត្រដែលផ្តោតទិសដៅលើលក្ខណៈពិសេសនានា ដូចជាការផ្សាយពាណិជ្ជកម្មទៅតាមបរិបទ ឥរិយាបថ ប្រភេទឧបករណ៍ ទៅតាមតំបន់ និងសូម្បីតែទៅតាមប្រភេទតន្ត្រី និងកម្មវិធី ជួយអ្នកឱ្យផ្សព្វផ្សាយដល់អតិថិជនចំគោលដៅរបស់អ្នក។
អ្នកធ្វើទីផ្សារទទួលស្គាល់តម្លៃនៃការផ្សាយពាណិជ្ជកម្មឌីជីថល ទាក់ទងនឹងការវិភាគចំណាយ និងផលចំណេញ។ ម៉ាកយីហោនានាអាចមានទំនុកចិត្តថា បទពិសោធផ្សាយពាណិជ្ជកម្មជាសំឡេង នឹងផ្សព្វផ្សាយដល់អតិថិជនត្រឹមត្រូវជាមួយនឹងសារត្រឹមត្រូវក្នុងពេលវេលាដ៏ត្រឹមត្រូវ ដោយសារវិធីសាស្ត្រវិភាគ និងគំរូសន្មត។
ការផ្សាយពាណិជ្ជកម្មជាសំឡេងមានអត្ថប្រយោជន៍មួយផ្សេងទៀតសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ដែលមានបំណងមិនចង់ចំណាយច្រើន។ បើទោះជាសំឡេងនិងវីដេអូមានគុណសម្បត្តិ និងការអនុវត្ត ផ្សេងគ្នាៗសម្រាប់ម៉ាកយីហោនានាក្តី ក៏គុណសម្បត្តិ និងការអនុវត្តទាំងនេះជាញឹកញាប់មានលក្ខណៈ ផ្ទុយគ្នា។ សំឡេងគឺជាការបោះជំហ៊ានដ៏អស្ចារ្យមួយសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ដែលចង់ចូលក្នុងបន្ទប់ផ្សាយពាណិជ្ជកម្មជាវីដេអូ ប៉ុន្តែមិនមានថវិកា។ បើទោះជាការចំណាយលើការបង្កើតនិងផលិត ការផ្សាយពាណិជ្ជកម្មទាបជាងចំណាយលើការផលិតភាពយន្តក្តី ក៏នៅតែមានគុណសម្បត្តិបែបប្រកួតប្រជែងជាច្រើន ដែលទទួលបានពីការផ្សាយពាណិជ្ជកម្មជាសំឡេងឌីជីថល។
ជាចុងក្រោយ ដោយសារអត្រាទំនាក់ទំនង និងអត្រាស្តាប់មានកម្រិតខ្ពស់ អ្នកធ្វើទីផ្សារជាច្រើនចង់ ផ្សាយពាណិជ្ជកម្មឌីជីថល។ ដោយសារអ្នកស្តាប់ ឮតែសំឡេង (ឬផ្សារភ្ជាប់នឹង) ការផ្សាយពាណិជ្ជកម្ម ជាសំឡេងមួយក្នុងពេលមួយលើក ការផ្សាយពាណិជ្ជកម្មជាសំឡេងមានការលំបាកក្នុងការខកខាន និងស្រូបយកណាស់។ យោងតាមក្រុមហ៊ុន Midroll Media ៦០%នៃអ្នកស្តាប់ផតខាសត៍ (Podcast) បានទិញផលិតផល បន្ទាប់ពីបានឮការផ្សាយពាណិជ្ជកម្មជាសំឡេង Podcast។ អ្នកផ្សាយពាណិជ្ជកម្ម អាចបង្កើតផលប៉ះពាល់យូរអង្វែងមួយទៅលើអតិថិជនដោយសារសមត្ថភាពផ្តោតលើអ្នកទស្សនា គួបផ្សំជាមួយនឹងការចាក់ផ្សាយពាណិជ្ជកម្មដែលល្អសម្រាប់អ្នកប្រើប្រាស់។
ការចាក់ផ្សាយបន្តផ្ទាល់តន្ត្រី ការជជែកផ្សាយផ្ទាល់ (Live chat) វិទ្យុ ព្រមទាំងកីឡា និងផតខាសត៍ ទាំងអស់នេះស្ថិតនៅក្នុងសំឡេងឌីជីថល។ ជាធម្មជាតិ អ្នកផ្សាយពាណិជ្ជកម្មមានការផ្តោតការយកចិត្តទុកដាក់។ មធ្យោបាយសំខាន់បំផុតសម្រាប់ ម៉ាកយីហោ និងអ្នកផ្សាយពាណិជ្ជកម្មនានា គឺជាការចាក់ផ្សាយបន្តផ្ទាល់សំឡេង ជាពិសេសតាមរយៈ វិទ្យុ AM/FM។ សេវាចាក់ផ្សាយបន្តផ្ទាល់តន្ត្រីផ្សេងទៀត ដូចជា Spotify និង Pandora ក៏មានប្រជាប្រិយ ភាពផងដែរ។ ផតខាសត៍ក៏បានក្លាយជាទីតាំងសាមញ្ញមួយផងដែរ សម្រាប់ម៉ាកយីហោ និងអ្នកផ្សាយពាណិជ្ជកម្មក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់ (D2C)។
ក្នុងមួយឆ្នាំៗ មធ្យោបាយឌីជីថលកាន់តែច្រើនលេចចេញមក ដែលអាចឱ្យអ្នកប្រើប្រាស់ស្តាប់ទទួលបានព័ត៌មាននិងការកម្សាន្តជាបន្តបន្ទាប់ ហើយផ្ទុយពីជំនឿ ដែលមានប្រជាប្រិយភាព វិទ្យុនៅតែជាវិធីមួយក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយដល់អតិថិជនតាមរយៈបណ្តាញផ្សព្វផ្សាយទាំងអស់។ ដើម្បីបង្កើតតម្លៃពេញលេញដល់លទ្ធភាពរបស់វិទ្យុ អ្នកត្រូវពិចារណាលើស្ថានីយទាំងអស់ និងប្រភពអនឡាញរបស់ស្ថានីយទាំងនេះ ព្រមទាំងប្រភេទទាំងអស់នៃការផ្សាយបន្តផ្ទាល់ជាសំឡេង ដូចជាកម្មវិធី (app) និងគេហទំព័រជាដើម។
នៅកម្រិតអត្រា -៣,០៧ភាគរយ នៃអត្រាកំណើនប្រចាំឆ្នាំសមាស (CAFR) ទីផ្សារផ្សាយពាណិជ្ជកម្មតាមវិទ្យុពិភពលោកត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១៩,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹម ១៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។ ការធ្លាក់ចុះនេះជាចម្បងដោយសារការរាតត្បាតជំងឺកូវីដ-១៩ ដែលបានបង្កឱ្យមានវិធានការទប់ស្កាត់រឹតត្បិតនានាដូចជាការរក្សាគម្លាតសុវត្ថិភាព ការធ្វើការពីចម្ងាយ និងការបិទរោងចក្រនិងប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន ដែលទាំងអស់នេះបានបង្កើតឱ្យមានផលលំបាកផ្នែកប្រតិបត្តិការ។ នៅកម្រិតអត្រា ២,៥៥ភាគរយនៃអត្រា CAGR ទីផ្សារត្រូវបានព្យាករថានឹងស្ទុះងើបឡើងវិញ ហើយកើនឡើងដល់ ២០,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ