ព័ត៌មានជាតិ
គម្រោងកែលំអសួនច្បារនៅមុខក្រសួងការពារជាតិថ្មី បាននិងកំពុងធ្វើបន្ត ទោះអំឡុងពេលកូវីដ
គម្រោងនៃកែលំអសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ពេលនេះក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាព គាស់ការ៉ូឡានិងគាស់ដើមឈើចេញ ដើម្បីកែលំអសួនមួយនេះឲ្យបានស្រស់ស្អាតពីទិសខាងលិចរហូតដល់មុខអគារក្រសួងការពារជាតិ ជាមួយនឹងការបើកផ្លូវចេញ ចូលក្រសួងនេះឲ្យបានធំទូលាយជាងមុន។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ កក្កដានេះថា នៅពេលនេះ បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ប៉ុន្តែក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព គាស់ការ៉ូឡានិងគាស់ដើមឈើចេញ ដើម្បីកែលំអសួនច្បារឲ្យបានស្រស់ស្អាត ពីខាងទិសខាងលិចមក រហូតដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី ជាមួយនិងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូល អគារទីស្តីការក្រសួងការពារជាតិនេះផងដែរ។

ការកែលំអរសួនច្បារមួយនេះធ្វើឡើង ដើម្បីត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីដែលគ្រោងនិងបើកសម្ពោធ នៅពេលខាងមុខនេះ។ បើតាមគម្រោងកន្លងមក គឺពិធីសម្ពោធនិងធ្វើឡើង ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានិងអនុម័តលើគម្រោងកែលំអសួនច្បារនិងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងការពារជាតិនេះ ត្រូវបានធ្វើឡើងជាច្រើនលើកហើយនៅសាលារាជធានីភ្នំពេញ ជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងរបស់ក្រសួងការពារជាតិ។



បើតាម គម្រោងនេះមានមួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិ ដូចជា ការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ ម៉ែត្រជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលំអសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដារលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា តាមគម្រោងកែលំអសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតាំង ធំទូលាយជាងមុន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache



