Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ដាច់ចិត្ត​អាករ​ខ្លួនឯង ខ​ណៈ​នេះ​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ មុន​នេះ​បន្តិច​វេលា​ម៉ោង​៨​និង​២៥​នាទី ​មាន​ករណី​អត្តឃាត​មួយ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ឫ​ស្សី​ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​លោក​សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ ​បាន​ឲ្យ​ដឹង​ថា​ នៅ​ភូមិ​ឫស្សី​មាន​បុរស​មាន​វ័យ​ជាង​២០​ឆ្នាំ ​បាន​យក​កាំបិត​អាក.រ​ខ្លួនឯង ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត។

ទោះជា​យ៉ាងណា​ក៏​លោក​ចៅ​រង​មិនបាន​ប្រាប់​ឈ្មោះ​ជនរងគ្រោះ​ឡើយ ព្រោះ​រវល់​តែ​ធ្វើការ​តាមដាន​ក្នុង​រឿង​នេះ​។ ​ព័​ត៌​មាន​លំអិត​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​បំភ្លឺ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម