ព័ត៌មានជាតិ
សាច់ជ្រូកនិង សាច់មាន់ កាប់រួចជាស្រេចច្រកក្នុងធុងស្នោ១០តោន ត្រូវបានសមត្ថកិច្ចបង្ក្រាប
បន្ទាយមានជ័យ ៖ សាច់ជ្រូកកាប់រួចជាស្រេចមានជើង គ្រឿងក្នុង សាច់ ក្បាល និងសាច់មាន់ ដែលឈ្មួញ លួចនាំចូលពីប្រទេសថៃ មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រី១កន្លែង ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សាច់ជ្រូកគេកាប់ហើយចំរុះនិងសាច់មាន់ច្រកដាក់ក្នុងធុងស្នោដឹកពីប្រទេសថៃ ដោយខុសច្បាប់ត្រូវបានមន្ត្រីចម្រុះ ធ្វើការបង្ក្រាបបានរួមមានដូចជា សាច់ជ្រូក, សាច់មាន់ ឆ្អឹងមាន់ជាដើម សរុបប្រមាណជា ១០តោន។

លោក ហ៊ុយ ទូចបានបញ្ជាក់ឲ្យដឹងទៀតថា ការនាំចូលសាច់ជ្រូក សាច់មាន់ ពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋាននោះទេ ហើយមួយវិញទៀត ទាក់ទងទៅនឹងការដឹកជញ្ជូន គឺ មិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ការដឹកខុសលក្ខណៈបច្ចេកទេសនៃការវិចខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះ ខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋ យកទៅទទួលទានខ្លាំងណាស់។

លោកបញ្ជាក់ថា ការបង្ក្រាបនោះមានការចូលរួមពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ សាច់ជ្រូកចំរុះ និងសាច់មាន់ចំរុះត្រូវប្រមូលយកទៅដុតកម្ទេចចោល ដោយមិនមានលើកលែងនោះទេ។ ប៉ុន្តែមុនដុតកម្ទេចចោល ត្រូវយកសំណាកមកវិភាគ រកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិន ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីច្បាប់ផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


