សន្តិសុខសង្គម
កម្មករអូសរទេះ ផ្ទុះការតវ៉ា កើតជាហិង្សា ក្រោយមន្ត្រីគយ មិនអនុញ្ញាតឱ្យដឹកទំនិញគេចពន្ធចេញពីប្រទេសថៃ
ប៉ោយប៉ែត ៖ កម្មករអូសរទេះប្រុសស្រី បន្តលើកគ្នាតវ៉ាថ្មីម្ដងទៀតនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ រហូតបង្កជាហិង្សានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីមន្ត្រីគយ រឹតបន្តឹងមិនអនុញ្ញាតឲ្យនាំទំនិញដែលត្រូវបង់ពន្ធចូលរដ្ឋ ចូលមកកម្ពុជាតាមរទេះដោយមិនបានបង់ចូលរដ្ឋត្រឹមត្រូវនោះឡើយ។

ជុំវិញការតវ៉ារបស់កម្មករនោះដែរ សង្កេតឃើញថា មានការផ្ទុះសារាយគ្នារវាងមន្ត្រីគយ កងកម្លាំងសមត្ថកិច្ច និងកម្មករអូសរទេះប្រមាណ២០ ទៅ៣០នាក់ រហូតរងរបួសកម្មករម្នាក់ ដោយសារសមត្ថកិច្ចតាមចាប់មេខ្លោងដែលនាំឲ្យកើតមានករណីនេះកើតឡើង។

ពាក់ព័ន្ធករណីនេះ កម្មករអូររទេះបានលើកឡើងថា ពួកគាត់លើកគ្នាតវ៉ានេះគឺសុំម៉ារស់ ដោយពួកគាត់អះអាងថា ពួកខ្លួនស៊ីឈ្នួលដឹកទំនិញចេញមកពីប្រទេសថៃ ក្បែរព្រំដែនកម្ពុជាបន្តិចបន្តួច សូមឲ្យមន្ត្រីពាក់ព័ន្ធយោគយល់ ហើយទំនិញនោះទៀតសោធមានដូចជា ខោអាវជជុះ ស្បែកជើង គ្រឿងជ័រ ល្បែងក្មេងលេង និងចំណីអាហារជាដើម។

ពួកគាត់បានអះអាងទៀតថា ពួកខ្លួនមិនបានដឹកជញ្ជូនទំនិញគេចពន្ធ និងម៉ៅពីទូកុងតឺន័ររបស់ថៃដឹកជញ្ជូនចេញមកកម្ពុជាដូចសត្វកណ្ដៀរដូចការចោទប្រកាន់របស់មន្ត្រីគយ នោះឡើយ គ្រាន់តែដឹកបន្តិចបន្តួចសុំតែម៉ារស់តែប៉ុណ្ណោះ។
តាមមន្ត្រីជាន់គយ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងដែរថា កម្មករស៊ីឈ្នួលដឹកទំនិញឲ្យឈ្មួញនេះ គឺពួកគាត់ម៉ៅពីទូកុងតឺន័រដឹកជញ្ជូនតាមរទេះដូចសត្វកណ្ដៀរអញ្ចឹងក្នុងមួយថ្ងៃៗ មួយនាក់ចេញចូលមិនចេះតិចជើង ហើយទំនិញទាំងនោះសុទ្ធសឹងតែត្រូវបង់ពន្ធទាំងអស់ បើសិនជាទំនិញផ្ទាល់ខ្លួនយកទៅប្រើប្រាស់មិនជាអ្វីនោះទេ ប៉ុន្តែពួកគាត់ស៊ីឈ្នួលដឹកឱ្យក្រុមឈ្មួញជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ។
មន្ត្រីគយបានបញ្ជាក់ទៀតថា កន្លងមកនេះថ្នាក់ដឹកនាំក៏បានដាក់ចេញនូវបទបញ្ជាមិនអនុញ្ញាតឲ្យមានការនាំចេញទំនិញតាមច្រកទ្វារអន្តរជាតិនេះបន្តទៀតដែរ ពីព្រោះវានាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិនិងអន្តរជាតិ។ ដោយសារយើងមានច្រកអន្តរជាតិស្ទឹងបត់សម្រាប់នាំទំនិញចេញចូលដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញហើយដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្មករអូសរទេះបានលើកគ្នាតវ៉ា ដោយយករទេះដឹកទំនិញបិទផ្លូវ រហូតមានការសម្របសម្រួលបញ្ចប់ម្ដងរួចទៅហើយ ក៏ស្រាប់តែរសៀលថ្ងៃខែខាងលើ មានការតវ៉ាសាកជាថ្មី រហូតដល់វេលាម៉ោងជិត ០៧យប់ ទៅហើយមិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយ ដោយមើលឃើញពីការតវ៉ានេះមានសភាពតានតឹង ដោយក្រុមកម្មករទាំងនោះបន្តប្រមូលគ្នាមកពពាក់ពពូនគ្នាកាន់តែច្រើនឡើងៗ ទើបមានការដាក់កម្លាំងសមត្ថកិច្ចចម្រុះបន្ថែម ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់៕
ដោយ ៖ អពៅ





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


