Connect with us

ព័ត៌មានជាតិ

ស៊ីដាច់​ប្រាក់​៧៦​ម៉ឺន​ដុល្លារ ​ករណីរត់​ការ​ជន​ជាតិ​ចិន ​​ចូល​សញ្ជាតិ​ខ្មែរ​

បានផុស

នៅ

​សំណុំរឿង​ស៊ីដាច់​ប្រាក់​៧៦​ម៉ឺន​ដុល្លារ ​ក្នុង​ការ​រត់​ការ​ឲ្យ​ជនជាតិ​ចិន​៣​នាក់ ​ចូលសញ្ជាតិ​ខ្មែរ ត្រូវ​បាន​ចៅក្រម​តុលា​ការ​លើក​យក​មក​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កក្ដ​ដា ឆ្នាំ​២០២១​នេះ ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​និង​៦​ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះ ​តុលាការ​បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​សង​ប្រាក់​ចំនួន​២៧​​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ឆបោក​ មាន​ស្ថាន​ទម្ងន់​ទោស​មាត្រា​៣៧៧ និង​៣៧៨​នៃ​ក្រម​ព្រហ្មទណ្ឌ បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។ ជនជាប់ចោទ​រូបនោះ ​ឈ្មោះ ស៊ិន ដា​វុ​ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវលំ​ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ជា​នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន ហ្គោល​វែ​ល។

​នៅក្នុង​អង្គ​សវនាការ ជនជាប់ចោទ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ទទួល​យក​ប្រាក់​ពី​ដើមបណ្ដឹង​ចំនួន​តែ​៦០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ មិនមែន ៧៦​​ម៉ឺន​ដូច​គេ​ចោទប្រកាន់​ទេ ដើម្បី​រត់ការ​ចូលសញ្ជាតិ​ឲ្យ​ចិន​៣​នាក់ ហើយ​លុយ​នោះ​ខ្លួន​យក​ទៅ​ពឹង​គេ​បន្ត​ឲ្យ​ធ្វើ​កិច្ចការ​ហើយ​តែ​មិនទាន់​សម្រេច ក៏​ត្រូវ​គេ​ប្ដឹង​តែម្ដង។ ដើមបណ្ដឹង​រដ្ឋប្បវេណី បាន​ទាមទារ​ប្រាក់​ដើម​ចំនួន​៧៦​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​សរុប​១​លាន​ដុល្លារ។ លោក លិ សុខា ចៅក្រម​ជំនុំជម្រះ បានសម្រេច​លើកយក​រឿងក្ដី​នេះ ​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៦ ខែ​កក្ដ​ដា ឆ្នាំ​២០២១​នេះ​។

​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​នេះ បើតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៩ ថៅកែ​ចិន​ម្នាក់​ ជានា​យក​ក្រុមហ៊ុន បាន​ពឹងពា​ក់​ឲ្យ​ឈ្មោះ ស៊ិន ដា​វុ​ធ ដែល​ជា​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ហ្គោល​វែ​ល ឲ្យ​ជួយ​រត់​ការដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ ឲ្យ​ជនជាតិ​ចិន​៣​នាក់ ក្នុង​មាន​ប្រុស​២ នាក់​នឹង​ស្ត្រី​ម្នាក់ ជា​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នោះ។ បន្ទាប់មក​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​តម្រូវ​ឲ្យ​ថៅកែ​ចិន ប្រគល់​ប្រាក់​ចំនួន​៧៦​ម៉ឺន​​ដុល្លារ​អាមេរិក មក​ឲ្យ​គេ​(​ស៊ិន ដា​វុ​ធ​)​ដើម្បី​យក​ទៅ​រត់ការ​ដាក់ពាក្យ​សុំចូល​សញ្ជាតិ​ខ្មែរ​នោះ ហើយ​បាន​សន្យា​ជាមួយគ្នា​ថា ក្នុង​រយៈពេល​៩០​ថ្ងៃ ទើប​ចេញ​លទ្ធផល។ ពេល​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ថៅកែ​ចិន​ជា (​នាយក​ក្រុមហ៊ុន​) បាន​ប្រគល់​សែក​១០ សន្លឹក​របស់​ធនាគារ​សហ​ពាណិជ្ជ​.​ក​.​អ មាន​ទឹកប្រាក់​សុ​រប​ចំនួន​៧៦ ម៉ឺន​​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ឈ្មោះ ស៊ិន ដា​វុ​ធ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ។

​លុះដល់​ថ្ងៃ​កំណត់​ស្រាប់តែ​មិន​ឃើញ​មានការ​កោះហៅ ពី​ស្ថាប័ន​ពាក់​ពន្ធ ដើម្បី​ទៅ​ស្បថ​ប្រកាស​ចូលសញ្ជាតិ​តាម​បែបបទ​រដ្ឋបាល ​ដែល​ធ្លាប់​ធ្វើ​កន្លងមក​នោះទេ ដោយសារតែ​មូលហេតុ​ផល​យ៉ាង​ដូច្នេះហើយ ទើប​ដើមបណ្តឹង​បាន​ទាក់ទង​ទៅ​ឈ្មោះ ស៊ិន ដា​វុ​ធ តែ​ជននេះ​បាន​គេចវេះ និង​មិន​បាន​ជួយ​ចរចា​គ្នា​ដូច​ពេល​ទ​ទួល​យកប្រាក់​នោះទេ។ លុះដល់​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០២០ នាយក​ក្រុមហ៊ុន​បាន​តាម​រក​ឃើញ​ឈ្មោះ ស៊ិន ដា​វុ​ធ ហើយ​ពេលនោះ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​និយាយ​ថា ខ្លួន​មិនបាន​យក​ប្រាក់​នោះ​ទៅ​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ទេ គឺ​យកទៅ​ប្រើប្រាស់​ការងារ​ផ្ទាល់​ខ្លួន តែ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​សន្យា​ថា​នឹង​សង​ប្រាក់​នោះ​ទាំងអស់​វិញ ប៉ុន្តែ​រហូតមក​ដល់​ថ្ងៃ​ចាប់ខ្លួន​នេះ ​គេ​មិន​សង​ប្រា​ក់​សោះ ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២១ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ឃាត់ខ្លួន ស៊ិ​ន ដា​វុ​ធ យកទៅ​សាកសួរ តែ​ជនសង្ស័យ​នៅ​មិន​ព្រម​សង​ប្រាក់​ទៅ​ដើម​បណ្តឹង ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់ទោស និង​ប្រកាស​សាលក្រម​នេះ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំ ណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

ជីវិតកម្សាន្ដ២១ នាទី មុន

CL ទទួលបានការស្វាគមន៍ការមកដល់យ៉ាងកក់ក្ដៅពីហ្វេនជាច្រើន ពិសេសអាយដល Top5 អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជា កាលពីយប់មិញនេះ!

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ នៅបរិវេណប្រាសាទបាយ័នថ្ងៃទី ១៦ ធ្នូ

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញា ទៀង បូរមី មោទនភាពចំពោះសមិទ្ធផល​ទទួលបាន”Top16″ ពីការប្រកួត​លើឆាកអន្តរជាតិ

បច្ចេកវិទ្យា២ ម៉ោង មុន

ក្រុមហ៊ុន Tesla ប្រមូលឡានជិត ៨ ម៉ឺនគ្រឿង ពី ចិន ត្រលប់មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម