ព័ត៌មានជាតិ
សាលាឯកជនមួយចំនួនបានផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ន
ភ្នំពេញ៖ សាលាឯកជនមួយចំនួនបានសម្រេចផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្នដោយសារស្ថានភាពជំងឺកូវីដ-១៩។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកក្កដានេះថា សាលាខ្លះបានផ្អាកទាំងស្រុងតែម្តង ដោយសារមិនអាចទប់ទល់នឹងការចំណាយបាន ដែលបណ្តាលមកពីស្ថានភាពកូវីដ-១៩នៅតែអូសបន្លាយយូរ។

លោកបានបន្តថា ពិសេសសាខាសាលានៅតាមខេត្ត ភាគច្រើនបានផ្អាកដំណើរការ។ បើមាន បើកតែសាខាណាដែលអាចរៀនតាមអនឡាញបានប៉ុណ្ណោះ តែមានតិចតួចទេ។
យ៉ាងណាក៏ដោយ លោក ហេង វ៉ាន់ដា មិនបានដឹងថា តើមានសាលារៀនប៉ុន្មានបានផ្អាកដំណើរការនោះទេ ព្រោះថារឿងផ្អាកបែបនេះមិនបានប្រកាសជាផ្លូវការ និងមិនបានរាយការណ៍មកសមាគមនដែរ។
លោកបានបន្ថែមថា ប៉ុន្តែពេលសាលារដ្ឋ និងឯកជនបើកដំណើរការឡើងវិញ សាលាទាំងនោះអាចនឹងបើកឡើងវិញដែរដោយអាចបើកនៅទីតាំងចាស់ ឬក៏រកទីតាំងថ្មី។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វិស័យឯកជនបានដាក់សំណើ៧ចំណុចឱ្យក្រសួងអប់រំយុវជន និងកីឡាជួយដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជននៅទូទាំងប្រទេសក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ‑១៩ ក្នុងនោះមានការសុំបើកសាលារៀនឡើងវិញផងដែរ។
ចំពោះសំណើសុំបើកសាលារៀនឡើងវិញនេះ ត្រូវបានវិស័យឯកជន ដែលមានលោក ហេង វ៉ាន់ដា ប្រធានក្រុមការងារ វិស័យអប់រំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានជួបប្រជុំជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ប៉ុន្តែរហូតមកដល់ពេលនៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


