ព័ត៌មានជាតិ
បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទជាច្រើននាក់ក្នុងខណ្ឌដូនពេញ មានកូវីដ១៩
បុគ្គលិកបម្រើការងារជាច្រើននាក់ នៅក្នុងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងខណ្ឌដូនពេញមានជំងឺកូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅឬមានទំនាក់ទំនងឬទៅទទួលសេវាផ្សេងៗនៅធនាគារនោះ សូមមានការប្រុងប្រយ័ត្នសុខភាពរបស់ខ្លួន។

ជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (Agricultural and Rural Development Bank)ដែលមានបុគ្គលិកជាច្រើននាក់វិជ្ជមានកូវីដ១៩នោះ មានទីតាំងស្ថិតនៅផ្លូវលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាស អតិថិជនឬអ្នកដែលពាក់ព័ន្ធចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
អត្ថបទ៖ រស្មី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


