ព័ត៌មានជាតិ
ត្រឹមមួយសប្តាហ៍ ខេត្តសៀមរាបចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ១៥ ម៉ឺននាក់
ខេត្តសៀមរាប៖ យោងតាមរបាយការណ៏រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបចំនួន ១៤៨ ១៣០នាក់ ស្រី ៧៧ ៤៣៣នាក់។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក្នុងនោះជំហានទី១ចាក់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងដំណាក់កាលទីពីរចាក់ជូនប្រជាពលរដ្ឋតាមបណ្តាស្រុកទាំង១១ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបចំនួន ១៤៨ ១៣០នាក់ ស្រី ៧៧ ៤៣៣នាក់ ក្នុងនោះ ៖
១-ក្រុងសៀមរាប ចាប់ដំណើរការពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១១៣ ១៩២នាក់ ស្រី ៥៩ ១៥៨នាក់
២-ស្រុកក្រឡាញ់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨៨៨នាក់ ស្រី ៤៥១នាក់
៣-ស្រុកជីក្រែងចាប់ដំណើរចាក់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ សរុបចំនួន ២ ៣០២នាក់ ស្រី ១ ២២៩នាក់
៤-ស្រុកអង្គរធំ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៧៣៧នាក់ ស្រី ៤៣៧នាក់
៥-ស្រុកបន្ទាយស្រី ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៤ ៤៧៦នាក់ ស្រី ២ ៥៤២នាក់
៦-ស្រុកអង្គរជុំ ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ២ ៨៥៨នាក់ ស្រី ១ ៥០៥នាក់
៧-ស្រុកពួកចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១ ៨៩៦នាក់ ស្រី ៨០៩នាក់
៨-ស្រុកប្រាសាទបាគងចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១៣ ៩០៣នាក់ ស្រី ៧ ០៧៣នាក់
៩-ស្រុកស្រីស្នំចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៣ ០១៨នាក់ ស្រី ១ ៧៧០នាក់
១០-ស្រុកសូទ្រនិគមចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១ ៥៣៥នាក់ ស្រី ៨0៦នាក់
១១-ស្រុកស្វាយលើ ចាប់ដំណើរការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៦៦៧នាក់ ស្រី ៣១០នាក់
១២-ស្រុកវ៉ារិន ចា់ដំណើរការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ២ ៦៤៨នាក់ ស្រី ១ ៣៤៣នាក់
ដោយឡែកចំពោះអ្នកដែលពុំអាចចាក់វ៉ាក់សាំងទូទាំងខេត្តសៀមរាប បានដោយសារបញ្ហាសុខភាពចំនួន ១ ៨៥៨នាក់ ស្រី ១ ៥២០នាក់៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


