ព័ត៌មានជាតិ
ទីតាំងជាង ២០ កន្លែងនៅក្រុងភ្នំពេញ ពាក់ព័ន្ធអ្នកឆ្លងកូវីដ សូមបងប្អូនប្រុងប្រយ័ត្ន
អនុគណៈកម្មការស្រាវជ្រាវ បានតាមដានទីតាំងជាង ២០ កន្លែង ដែលមានពាក់ព័ន្ធអ្នកឆ្លងកូវីដ។

ហាង Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖១០ អ្នកជំងឺកូវីដ១៩ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

ហាង មីហឹរកូរ៉េ ៧ កំរិត ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥ ដល់ ១៧៖២0 អ្នកជំងឺកូវីដ១៩ មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ។

ផ្សារម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥ ដល់ ១៧៖២៥ អ្នកជំងឺកូវីដ១៩ (#COVID-19) បានចូលទៅទិញទំនិញ។

អ្នកជំងឺកូវីដ១៩ (វិជ្ជមានថ្ងៃទី ១៤ កក្កដា) ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបនៅផ្សារទួលគោក ក្រោយចេញពីធ្វើការ មុនពេលត្រលប់ទៅបន្ទប់ជួល ដែលស្ថិតនៅ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

អូភេន អាមសាឡន (Open Arms Beauty Salon) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥៥ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើ។

ហាងសម្រស់ខ្មែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១៥ ដល់ ១៤៖៤៥ អ្នកជំងឺកូវីដ១៩ (#COVID-19) បានចូលទៅទីតាំងខាងលើ។

ផ្សារ អង្គរ (Angkor Market) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០ ដល់ ១៤៖១០ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ។

ហាង GOGOS ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖៤០ ដល់ ១៣៖៥០ អ្នកជំងឺកូវីដ១៩ (#COVID-19) បានចូលទៅហូបអាហារនៅទីនោះ។

ផ្សារ បាយ័ន (Bayon Market) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៣០ អ្នកជំងឺកូវីដ១៩ (#COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ។

ផ្សារទំនើប សូភើស៊្ទរ (Cambodian Superstore) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៣០ ដល់ម៉ោង ១៥៖០០ អ្នកជំងឺ កូវីដ១៩ (#COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ។

ហាង វីន សូ (WINSOU) សាខាផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០១៩ (ផ្លូវហាណូយ) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ១៥៖០០ តទៅ អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញ។

គ្លូប៊ល ហៅស៍ (Global House) ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១។

ធនាគារអភិវឌ្ឍន៍ជនបទ (Agricultural and Rural Development Bank) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ (#COVID-19) ជាច្រើននាក់គឺជាបុគ្គលិក។

ហាង Mini BBQ សាច់អាំងទឹកកាពិ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥០ ដល់ ២០៖៣៥ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ មានគ្នា២នាក់ បានចូលទៅហូបអាហារ។

អ្នកជំងឺ កូវីដ១៩ ជាច្រើននាក់គឺជាបុគ្គលិកធ្វើការនៅការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC Microfinance) ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Microfinance) សាខាផ្លូវ ២៧១ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ហាង សាគូរ៉ា ប៊ូហ្វេ (Sakura Buffet) សាខាផ្លូវមុនីវង្ស ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩៖២៥ ដល់ ២០៖៤៥ អ្នកជំងឺ កូវីដ១៩ (#COVID-19) មានគ្នា២នាក់ បានចូលទៅហូបអាហារប៊ូហ្វេនៅទីតាំងខាងលើនេះ។

អាជីវករ លក់ដូរនៅ ផ្សារបុរីពិភពថ្មី កំបូល តូប D7 ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩។

អ្នកជំងឺកូវីដ១៩ ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារ នៅផ្សារស្ទឹងមានជ័យជាប្រចាំ។

ភោជនីយដ្ឋាន វីតឃីងហាវ (Viking House) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវ ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០ ដល់ម៉ោង ១២៖៥០ ថ្ងៃត្រង់ អ្នកជំងឺកូវីដ១៩ (#COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

ភោជនីយដ្ឋាន SUSHI HONDA ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកចុងភៅ។

ផ្សារច្បារអំពៅ ក្រោយរកឃើញក្រុមសន្តិសុខផ្សារ និងអាជីវករផ្សារមានវិជ្ជមានកូវីដ១៩ គណៈកម្មការគ្រប់គ្រងផ្សារ បានអំពាវនាវដល់បងប្អូនជា អាជីវករលក់ដូរក្នុង និងក្រៅផ្សារទាំងអស់ទៅធ្វើតេស្ដ។

ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៥០ ដល់ម៉ោង ៩៖០៥ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ បានចូលទៅទិញគ្រឿងស្រវឹង។

បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ មូលហេតុ អ្នកជំងឺ កូវីដ១៩ (#COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម