ព័ត៌មានជាតិ
ស្គាល់តាមហ្វេសប៊ុក ៥ ខែ ហៅមកខួបកំណើតមិត្តភ័ក្ដិចាប់រំលោភ ២ ដង ត្រូវសមត្ថកិច្ចចាប់ខ្លួន
បុរសវ័យក្មេងម្នាក់ស្គាល់ក្មេងស្រីមិនទាន់គ្រប់អាយុ តាមរយៈ ហ្វេសប៊ុក ប្រមាណ ៥ ខែ ស្រាប់តែបែកគំនិតទូរស័ព្ទ បបួលនាងឱ្យមកចូលរួមខួបកំណើតមិត្តភក្តិ នៅក្រុងសិរីសោភ័ណ។
ក្មេងស្រីជនរងគ្រោះ បានចាញ់ល្បិច យល់ព្រមតាមការណាត់ ហើយបានជិះម៉ូតូទៅជាមួយមិត្តភក្តិម្នាក់ទៀត យកទៅដេកលើផ្ទះខ្លួន។ នៅយប់កើតហេតុជនសង្ស័យ បានចាប់បង្ខំសេពសន្ថវៈ សម្រេច ២ ដង។

សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាក្រោយពីរំលោភហើយ នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ មានឈ្មោះម៉ាក ខាន់ ភេទប្រុសអាយុ៥៣ឆ្នាំជាជីតា នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ បាលស្រុកព្រះនេត្រព្រះ ក្រោយពីទទួលបានបណ្តឹងក្នុងនោះបាននិយាយថាកាលពីយប់ម៉ោង១រំលងអាធ្រាត្រ នាថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ គាត់បានបាត់ចៅស្រីឈ្មោះខ.ល.ត អាយុ១៣ឆ្នាំ ពេលទទួលបានពាក្យប្តឹងហើយ កម្លាំងនគរបាលស្រុកបានចុះទៅធ្វើការនាំខ្លួនឈ្មោះព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំនៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។

តាមការសាកសួរចៅស្រីគាត់ប្រាប់ថានៅយប់នោះបានដេកនៅផ្ទះឈ្មោះព្រួញមករា ត្រូវបានគេចាប់រំលោភបានសំរេចចំនួន២លើក ហើយកន្លងមកឈ្មោះមករានេះស្គាល់គ្នាតាមរយះឆាត ហ្វេស្បុកប្រហែល៥ខែហើយ។
លោកមាស ប្ញទ្ធី បានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ព្រួញ មករា បានសារភាពថារវាងរូបគេនឹងក្មេងស្រីខ.ល.ត បានទំនាក់ទំនងស្គាល់គ្នាតាមរយៈឆាត ហ្វេស្បុកយូរហើយនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ម៉ោងប្រហែល១យប់រំលងអាធ្រាត សង្សាររបស់ខ្លួន(ខ.ល.ត) បានទូរស័ព្ទមកឲ្យរូបគេទៅយកមកដើរលេង គេក៏ព្រមទៅយកជាមួយឈ្មោះយីម ភេទប្រុស អាយុ២០ឆ្នាំជាមិត្តភក្តិខ្លួនបាននាំនាង ដេកនៅលើផ្ទះរបស់ខ្លួន ឯឈ្មោះយីមជាមិត្តភ័ក្តិ ដេកក្រោមផ្ទះ នៅយប់នោះគេបានរួមភេទជាមួយនាង បានសំរេច២លើក ដោយមានការយល់ព្រមពីនាងផងដែរ។

លោកអធិការបានបញ្ជាក់ថាដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះឈ្មោះ ព្រួញ មករាជា ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយៈ វ៉ាន់ ណាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


