Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ ៖ ​ក្រសួងធម្មការអត់មានគោលការណ៍កំណត់តម្លៃបូជាសព ឬបុណ្យផ្សេងៗនៅតាមវត្តអារាម​នោះទេ

បានផុស

នៅ

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​អះអាងថា ​ក្រសួង​មិនមាន​គោលការណ៍​ក្នុងការកំណត់​យក​តម្លៃ​បូជាសព​ ឬ​ធ្វើ​បុណ្យទាន​ផ្សេងៗ​នៅតាម​ទីវ​ត្ត​អារាម​នោះទេ​ ពោលគឺ​វត្ត​នីមួយៗ​ជា​អ្នកកំណត់​តម្លៃ​ដោយ​ខ្លួនឯង​។​

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៩ ខែ​កក្កដា​នេះ​ថា​«​ក្រសួង​អត់​មាន​ដាក់​គោលការណ៍​តម្លៃ​អី​ទេ ​អាស្រ័យ​លើ​វត្ត​អារាម​នីមួយៗ​ជា​អ្នក​កំណត់ ​ហើយ​ការយក​តម្លៃ​ណាមួយ​នោះ​ អាចារ្យ​នៅក្នុង​វត្ត​ត្រូវ​ជជែក​ជាមួយ​ម្ចាស់ដើមបុណ្យទៅ ហើយ​បើ​មិនត្រូវ​គ្នា​ទេ​ អាច​ទៅ​រក​វត្ត​ផ្សេងៗ​ទៀត​បាន​ ខ្វះ​អី​វត្ត​ច្រើន​ម៉ាគគោក​នៅ​ភ្នំ​ពេញ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់​អ្នកនាំពាក្យ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រីជាន់ខ្ពស់​រៀបចំ​បុណ្យជាតិ​មានកូន​ស្រី​ស្លាប់​យកទៅ​វត្ត​បូជា ត្រូវបាន​អាចារ្យ តាជី យាយជី ធ្វើ​ស៊ី​ជា​អាជីវកម្ម​។​

លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណៈ​កម្ម​ការរៀបចំ​បុណ្យជាតិ​-អន្តរជាតិ និង​ជា​អ្នកដឹកនាំគណៈកម្មា​ធិការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ បាន​ថ្លែង​រិះគន់ ក្រោយ​មាន​វត្ត​អារាម​មួយ​ចំនួន​កំពុង​ធ្វើ​អាជីវកម្ម​លើ​មរណ​ទុក្ខ​គ្រួសារ​សព​។​

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៧-១៨​ខែមិថុនា​ ឆ្នាំ​២០២១ លោក​បាន​ជួប​ផ្ទាល់ ​ដែល​បាន​បាត់បង់​កូនស្រី​ជាទីស្រ​ឡាញ់ដែល​បាន​ដឹក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​និង​បូជាសព នៅ​បរិវេណ​ទី​ប៉ាឆា​វត្ត​សំបួរមាស ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា អំពី​រថយន្ត​ដឹក​សពចេញពី​បុរី​ពិភពថ្មី​ចំការ​ដូង ដល់ទី​ប៉ាឆា​វត្ត​សំបួរ​ចម្ងាយ១២០០ ម៉ែត្រតម្លៃ​៨០​ដុល្លារ​អាមេរិក​ ស្មើនឹង (៣២៨,០០០៛) មេរុ​បូជាសព (​មេរុ​របស់​វត្ត​)ដែល​ពុទ្ធ​បរិស័ទ​មាន​សទ្ធា​ជ្រះថ្លា​កសាង​ទុក​បូជាសព​ពុទ្ធសាសនិក​ជន(​មេរុ​កសាង​អំពី​ថ្ម​) តម្លៃ​សព​មួយរូប​៧០០​ដុល្លារ​អាមេរិក​ស្មើ​២.៨៧០.០០០៛ ​ក្នុងនោះ​មាន​ក្ដារមឈូស​ធ្វើ​អំពី​ក្ដារ​កុង​ផ្លាកេ​មួយ​សម្រាប់​ដាក់​សព​។ ឫស្សី​ដាក់​សំឡី​ជ្រលក់​ប្រេងកាត​មួយ​ដើមសម្រាប់​ឈួល​ភ្លើង​តម្លៃ ៤៨.០០០៛​។​

លោក​បានលើកឡើង​ទៀតថា​​ចំណែក​បាឡុង​ដែល​រៀបចំ​សម្រាប់​សព​តម្លៃ៨០​ដុល្លារ ស្មើ​៣២៨.០០០៛ ដែល​អាចារ្យ​តម្រូវឱ្យ​ជាវ គឺ​គ្រាន់តែ​ដាក់​បញ្ឈរ​ក្បែរៗ​ទីនោះ​ តែ​មិន​បានឱ្យ​ព្រះសង្ឃ​វេរ​ទេហើយ​ចប់​កម្មវិធី​ក៏​មិនឃើញ​ព្រះសង្ឃ​យកទៅ​ដែរ​។​

ចំណែក​យាយជី ដែល​គាត់​រស់នៅ​ប្រកប​របរ​នេះ​ដុះ​ស្លែរ​នោះបាន​ដើរ​ប្រមូល​ក្រដាស​មាស​ក្រដាស់ប្រាក់​ដែល​គ្រួសារ​សព​បាច​នៅពេល​ហែរ​សព​ជុំវិញ​មេរុ​នោះ មក​រៀបចំ​ទុក​វិញ​សម្រាប់​លក់​ឱ្យ​សព​ក្រោយៗ​ទៀត​។​ សម្រាប់​លោក​អាចារ្យយោគី​ យាយជី ការចំណាយ​ទៅលើ​ពួកគាត់​ត្រូវ​ចំណាយ​ប្រហែល​៣០០​ដុល្លារ​ទៀត។​

លោក​បាន​លើក​ជា​សំណួរ​សួរថា​ តើ​ព្រះគ្រូ​ចៅអធិការ​វត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង ក្រសួង​ធម្ម​ការដឹង​រឿង​អស់នេះ​ទេ បើ​មិនដឹង​គួរ​ចាត់វិធានការ​ដើម្បី​រក្សា​តម្លៃ​ព្រះពុទ្ធសាសនា រក្សា​ជំនឿ​ទំនៀម​ទម្លាប់​សាសនា កុំឱ្យ​ពួក​ឱកាសនិយម​ឆ្លៀតឱកាស​បំផ្លាញ​ព្រះពុទ្ធសាសនា​ផង បំផ្លាញ​ប្រពៃណី​ទំនៀម​ទម្លាប់​សាសនា​ផង ក្នុងពេល​វេលា​ដែល​ប្រជាពលរដ្ឋ​កំពុង​រង​ទុក្ខ​ដោយសារ​កូ​វីដ​-១៩​ផង​។​

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សេង​សុ​មុនី បាន​ពន្យល់ថា ​តាំងពី​បុរម​បុរាណ​មក​ វត្ត​អារាម​ជាទី​កន្លែង​សម្រាប់​បូជាសព​និង​ជួ​យសង្គ្រោះ​ដល់​ជនក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ហើយ​ប្រជាពលរដ្ឋ​តែងតែ​ជួយ​គ្នា​ ដូចជា​អុសនិង​សម្ភារ​ផ្សេងៗ​ទៀត​សម្រាប់​ធ្វើការ​បូជាសព​ដោយ​មិនបាន​គិតពី​លុយកាក់​អ្វី​នោះទេ​។​ ប៉ុន្តែ​ក្រោយ​មក​មាន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ធួរ​ធារ​មួយចំនួន​ពេល​យកស​ព ឬ​រៀបចំ​ពិធី​បុណ្យទាន​ផ្សេងៗ​តែង​តែ​ប្រគេន​បច្ច័យ​ទ័យ​វត្ថុ​ផ្សេងៗ​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ជួបតែ​សេចក្តីសុខ​និង​បាន​ជូន​លុយកាក់​ដល់​លោកអាចារ្យ​ និង​ដូនជី​ផងដែរ​។​

លោកបាន​បន្ត​ឱ្យដឹងថា ​លុះ​យូរៗ​ទៅ​ក្លាយទៅជា​ទំលាប់​និង​គិត​ទៅតាម​ស្តង់ដា​ពិសេស​បើ​សពឬ​ពិធី​បុណ្យ​រៀបចំ​ដោយ​អ្នកមាន​ជីវភាព​ធូរធារ​ ឬ​ឯកឧត្តម​លោក​អាចារ្យ​តែងតែ​កំណត់​តម្លៃ​ទៅតាម​ស្តង់ដា​។​ប៉ុន្តែ​បើ​សព​ជា​គ្រួសារ​ក្រីក្រ​ទេ​ គឺ​មិន​កំណត់​ទេ​អាស្រ័យ​លើ​គ្រួសារសព​។​

លោកបានផ្តល់​ជា​យោ​បល់​ថា «​សូម​ចិត្ត​អ្នក​ដែល​ទៅធ្វើ​បុណ្យ​យក​សព​ទៅ​បូជា​នៅតាម​វត្ត​អារាម​ត្រូវ​ជជែក​ជាមួយលោក​អាចារ្យ​ជាមុនសិន​ទៅ​ ដើម្បី​កុំឱ្យ​មានការ​ថ្នាំងថ្នាក់​ក្នុង​ចិត្ត​ហើយ​វាយប្រហារ​នៅ​តាម​បណ្តាសង្គម​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា​ដែល​ប្រជាពលរដ្ឋ​តែង​គោរពប្រតិបត្តិ​។​ បើ​វត្ត​នឹង​យក​តម្លៃ​ខ្ពស់​លោកអ្នក​អាច​ស្វែងរក​វត្ត​ផ្សេងទៀត​បាន​ព្រោះថា​នៅ​ភ្នំពេញ​មាន​វត្ត​ច្រើនណាស់​សម្រាប់​បូជា​សព​និង​ធ្វើបុណ្យ​ផ្សេងៗ​»​។​

លោកបាន​បញ្ជាក់ថា​ ក្រសួង​ធម្មការ​មិនមាន​គោលការណ៍​ ឬ​កំណត់​តម្លៃ​ណាមួយ​ក្នុង​ការបូជាសព​ឬ​ធ្វើ​បុណ្យទាន​ផ្សេងៗ​នោះទេ​ គឺ​វត្ត​នីមួយៗ​ជា​អ្នកកំណត់​តម្លៃ​ដោយ​ខ្លួនឯង​។​ អា​ស្រ័យ​ហេតុនេះ​សូម​ប្រជា​ពល​រដ្ឋ​កុំ​មានការ​យល់ច្រឡំ​មកលើ​ក្រសួង​ជា​បន្តទៀត​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម