ព័ត៌មានជាតិ
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ទទួលជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេច ទេព វង្ស
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ត្រូវបានទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ដែលបានយាងចូលព្រះទិវង្គត។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងសេចក្តីសម្រេច រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា ទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្ដីទីនៃកម្ពុជា។ ចំណែក សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ទទួលភារកិច្ច ជាសម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃកម្ពុជា។
គួរបញ្ជាក់ថា ការសម្រេសតែងតាំងនេះ គឺបន្ទាប់ពីសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


