ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិពោធិ៍៤ ស្នើឲ្យដោះស្រាយដីស្រះរួមមួយកន្លែង បានជាកម្មសិទ្ធិអ្នកដទៃ ខណ: ភាគីម្ខាងទៀតថា បានទិញត្រឹមត្រូវ
(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋក្នុងភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ចំនួន៣៨៩នាក់ បានស្នើសុំឲ្យមានការដោះស្រាយបន្ទាន់មួយ លើករណីដីស្រះមួយកន្លែង ដែលពួកគាត់អះអាងថា ជាដីរួមភូមិ ត្រូវបានអតីតមេភូមិ បានលក់ទៅឲ្យបុគ្គលឯកជន ខណ:ការទិញលក់នេះ សូម្បីអាជ្ញាធរឃុំ ក៏ពុំទទួលស្គាល់ដឹងលឺនោះដែរ។ ក៏ប៉ុន្តែជាការឆ្លើយតប ម្ចាស់ដីបានអះអាងថា គាត់បានទិញដីនេះពីអតីតមេភូមិ និងមានលិខិតទិញលក់ត្រឹមត្រូវ។
តំណាងប្រជាពលរដ្ឋ ក្នុងភូមិពោធិ៍៤ គឺអ្នកស្រី វ៉ាន់ យើ បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ដីនេះកាលពីដើមឡើយ ត្រូវបានអ្នកភូមិឯកភាពគ្នាឲ្យអតីតមេភូមិ ដែលបានចែកឋានហើយនោះ ឈ្មោះ គឹម ហ៊ីង ជីកស្ដារស្រះ ដើម្បីជាប្រយោជន៍សំរាប់សហគមន៍។ ប៉ុន្តែស្រាប់តែមួយរយ:ក្រោយមក អតីតមេភូមិ បានលួចលក់ដីស្រះរួមភូមិនោះ ទៅឲ្យបុគ្គលម្នាក់ឈ្មោះ អ៊ិច ស្រី ដោយស្ងាត់ៗ គ្មានការដឹងលឺដល់អាជ្ញាធរឃុំម្កាក់ និងស្រុកអង្គស្នួលសោះឡើយ។ ការណ៍នេះ នាំឲ្យប្រជាពលរដ្ឋមានការមិនសុខចិត្ត ក៏បានស្នើរសុំឲ្យអាជ្ញាធរឃុំម្កាក់មេត្តា រកដំណោះស្រាយជុំវិញបញ្ហានេះផង។


ចំណែកលោក ឡុង លីម មេភូមិពោធិ៍៤ បានឲ្យដឹងថា ការទិញលក់ដីនេះ គឺធ្វើឡើងតាំងពីអតីតមេភូមិមុនមកម្លេះ លោកពុំបានដឹងនោះទេ។ ប៉ុន្តែលោកអះអាងថា ការទិញលក់នេះ គឺធ្វើឡើងដោយស្ងាត់ៗដោយភាគីទាំង២ប៉ុណ្ណោះ ពុំមានការទទួលស្គាល់ពីអាជ្ញាធរឃុំ ស្រុកនោះឡើយ។ បន្ថែមពីលើនេះ លោក ម៉ៃ មាន ជំទប់ទី១ឃុំម្កាក់ក៏បានឲ្យដឹងដែរថា ដីនេះមិនមានការទិញលក់ស្របច្បាប់នោះឡើយ ដោយសារអាជ្ញាធរឃុំមិនបានដឹងលឺនោះទេ ហើយលោកក៏ធ្លាប់កោះហៅភាគី អ៊ិច ស្រី ដែលបានទិញដីនោះមកសួរនាំដែរ។ ប៉ុន្តែលោកពុំបានចូលខ្លួនដោះស្រាយឡើយ ខណ:លោកព្យាយាមដោះស្រាយរឿងនេះ នាពេលកន្លងមក។
ជាការឆ្លើយតបលោក អ៊ិច ស្រី បានប្រាប់អ្នកសារព័ត៌មានក្នុងសប្ដាហ៍នេះថា លោកបានទិញដីនេះ ពីអតីតមេភូមិឈ្មោះ គឹម ហ៊ីង ដោយមានលិខិតទិញលក់ និងមានសាក្សីត្រឹមត្រូវ។ ក្នុងនោះ ក៏មានឈ្មោះ ឡុង លន់ ដែលជាអតីតមេភូមិ បានធ្វើសាក្សីទទួលដឹងលឺ ក្នុងការទិញលក់នេះផងដែរ។
លោកបញ្ជាក់ទៀតថា កាលលោកទិញដីនេះនៅឆ្នាំ២០១១ ពុំមានការតវ៉ាអ្វីឡើយ ពោលគឺទិញដោយរលូន ព្រោះម្ចាស់ដីស្រះ បានធ្វើលិខិតលក់មកឲ្យគាត់ត្រឹមត្រូវ ហើយអ្នកភូមិដឹងលឺគ្រប់ៗគ្នា។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ចំពេលដីឡើងថ្លៃ ក៏ស្រាប់តែមានពលរដ្ឋមួយក្រុម ដឹកនាំដោយមនុស្សប៉ុន្មាននាក់ ប្ដឹងលោកមិនឲ្យធ្វើប្លង់កម្មសិទ្ធិ និងទាមទារដីដែលលោកបានទិញ ធ្វើជាកម្មសិទ្ធិដីរួមភូមិទៅវិញ។
លោក អ៊ិច ស្រី បានឲ្យដឹងទៀតថា បើសិនជាពលរដ្ឋពិតជាខ្វះទឹកប្រើប្រាស់ពិតមែន លោកយល់ព្រមសម្បទានឲ្យទៅសាលាឃុំម្កាក់ដាក់ជាសម្បត្តិរដ្ឋ លើទំហំដី២០ម៉ែត្រគុណ នឹង៣០ម៉ែត្រ (២០×៣០) ដើម្បីជាប្រយោជន៍ដល់សហគមន៍។ ប៉ុន្តែបើសិនប្រជាពលរដ្ឋ ទាមទារសម្រាប់កម្មសិទ្ធិរួមភូមិ លោកមិនយល់ព្រមឡើយ ដោយហេតុថា លោកបារម្ភ ក្រែងលោពួកគាត់យកដីនេះទៅលក់ទៅឲ្យគេ៕ (ដោយ)៖ ឃួន សុភ័ក្រ




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


