នៅភ្នំពេញមានអ្នកជំងឺកូវីដ​ កំពុងសម្រាកព្យាបាលប្រមាណ ៧០០០នាក់ និងមានមណ្ឌលព្យាបាលជាង២០កន្លែង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នៅភ្នំពេញមានអ្នកជំងឺកូវីដ​ កំពុងសម្រាកព្យាបាលប្រមាណ ៧០០០នាក់ និងមានមណ្ឌលព្យាបាលជាង២០កន្លែង

បានផុស

នៅ

នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង២០កន្លែង និងមានអ្នកជំងឺប្រមាណ៧០០០នាក់ បាននឹងកំពុងសម្រាកព្យាបាល ខណៈជំងឺបាននឹងកំពុងរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃ មិនថមថយសោះ។ នេះជាកង្វល់មួយយ៉ាងធំសម្រាប់រាជរដ្ឋាភិបាល អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ដែលតម្រូវឲ្យមានការបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ឲ្យបាននៅរាតត្បាតនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ កក្កដានេះថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង២១កន្លែង និងមានអ្នកជំងឺបាននឹងកំពុងសម្រាកព្យាបាល ប្រមាណ៧០០០នាក់។ ចំនួននេះត្រូវបានប្រែប្រួលរាល់ថ្ងៃ ដោយសារតែមានអ្នកជំងឺកូវីដ-១៩បានចេញ-ចូលរាល់ថ្ងៃ ជួនកាលថ្ងៃខ្លះច្រើន និងថ្ងៃខ្លះតិច តាមជាក់ស្ដែង។


ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះដែរ បើយោងតាមសេចក្តីជូនដំណឹង ​របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ កក្កដានេះ គឺគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានមួយស្តីពី ការដាក់ឲ្យប្រើប្រាស់​សេវា​កក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ក របស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបាន​ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


ក្នុងនោះគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដាក់ឲ្យអនុវត្តសេវាកក់សណ្ឋា គារចំនួន២ នោះគឺ សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋា​គារ​ ខថយ៉ាដម៉ារីយ័ត​ភ្នំពេញ (Courtyard by Marriott Phnom Penh)។ ចំពោះអ្នកដំណើរ ដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំង២ខាងលើ នឹងត្រូវអនុវត្តនីតិវិធី ដែលមានស្រាប់​ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន ២.០០០ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំង ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕ (ដោយ)៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services