ព័ត៌មានជាតិ
ក្នុងចំណោមកម្មកររោងចក្រ៣៥៤នាក់ រកឃើញវិជ្ជមាន៤នាក់ ដែលពាក់ព័ន្ធនឹងរោងចក្រជីជី
នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)បានសហការជាមួយក្រុមការងារសាលាសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់បានចុះយកសំណាកកម្មករកម្មការិនីរោងចក្រ ដែលស្នាក់នៅបន្ទប់ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាលើកទី២ ជាលទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន៤នាក់ ក្នុងចំណោមមនុស្ស៣៥៤នាក់។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កម្មករកម្មការិនីខាងលើបានជាប់ពាក់ព័ន្ធជាមួយរោងចក្រជីជី ដែលស្ថិតនៅផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ហើយបានមកស្នាក់នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកជាលើកទី១ បានរងឃើញអ្នកវិជ្ជមានចំនួន១០នាក់ ក្នុងចំណោម១៣០នាក់។ រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកជាលើកទី២ ក៏រកឃើញអ្នកវិជ្ជមានចំនួន៤នាក់បន្ថែមទៀត។



ក្នុងឱកាសនោះផងដែរលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់សូមប្រុងប្រយ័ត្ន ឱ្យបានខ្ពស់និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សា៣កុំ៣ការពារទាំងអស់គ្នា ដើម្បីជៀសផុតពីជំងឺកូវីដ១៩៕
អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



