ព័ត៌មានជាតិ
ជំនួយវ៉ាក់សាំង Johnson & Johnson របស់អាមេរិកជាង ១ លានដូសនឹងមកដល់កម្ពុជាឆាប់ៗ
ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ម្តងទៀតថាអាមេរិកនឹងផ្ដល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់កម្ពុជាហើយនឹងដឹកជញ្ជូនមកក្នុងពេលឆាប់ៗនេះ។

ការប្រកាសបែបនេះ ធ្វើឡើងតាមសារអេឡិចត្រូនិកធ្វីតទ័រ របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ក្រោយពេលដែលដំណឹងផ្តល់ជំនួយវ៉ាក់សាំងជាង១លានដូសដែលអាមេរិកសន្យាផ្ដល់ជូនកម្ពុជាមិនទាន់លឺដំណឹងតាំងពីខែឧសភា។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គម ធ្វីតទ័រនៅប៉ុន្មាននាទីមុននេះថា “សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូសដល់កម្ពុជា ខណៈស្ថានទូតកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីបញ្ជូនវ៉ាក់សាំងមកកម្ពុជាឱ្យបានឆាប់”។

សូមបញ្ជាក់ផងដែរថា កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងប្រភេទ Johnson & Johnson ចំនួន១ លានដូសបន្ថែមទៀតតាមយន្តការកូវ៉ាក់ (COVAX) នៅពេលឆាប់ៗខាងមុខនេះ៕ ដោយៈ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


