ព័ត៌មានជាតិ
កម្ពុជានឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ១០ លាននាក់ ត្រឹមខែតុលា
កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មាន ៦៥,៥៣ ភាគរយជាង ៦,៥ លាននាក់ (៦ ៥៥២ ៦៣២) ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។
យុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅអាចនឹងបញ្ចប់យ៉ាងយូរត្រឹមខែតុលា ឆ្នាំនេះ ខណៈប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងទៅលើកុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ នៅក្នុងប្រទេសចាប់ពីថ្ងៃទី ១ ខែសីហានេះតទៅ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ជាង៣សែនដូស(៣៣ ២០០០) ដែលជំនួយពីរដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី ២៣ ខែកក្កដានេះថា”យុទ្ធនាការចាក់វ៉ាក់វ៉ាក់សាំង អាចបញ្ចប់យ៉ាងយូរត្រឹមខែតុលា ក្នុងគោលដៅ ១០ លាននាក់ ហើយទៅជាមួយគ្នាអាច បន្ថែម២លាននាក់ ឬច្រើនជាងនេះ សម្រាប់កុមារ និងយុវវ័យនៅក្នុងប្រទេស។ ដោយឡែកសម្រាប់ទីក្រុងភ្នំពេញត្រូវរៀបចំឱ្យរួចរាល់ដើម្បីចេញដំណើរចាប់ពីថ្ងៃ១ ខែសីហានេះទៅ”។
ស្ថិតិអ្នកដែលរស់នៅបច្ចុប្បន្ន នៅទីក្រុងភ្នំពេញ កុមារ និងយុវវ័យមានចំនួន ១៩ ម៉ឺននាក់ បូកបញ្ចូលទាំងអ្នកដែលមកធ្វើការងារប្រកបមុខរបរ មានកូនផងដែរនោះ គឺមានរហូតដល់ទៅ ២៨ ម៉ឺននាក់។ សម្ដេចតេជោ ហ៊ុន សែន អះអាងថាទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារជីវិតឱ្យខាងតែបាន។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានជាង ៨០ ភាគរយ ហើយបើចាក់បាន១២ លាននាក់យើងមាន ៧៥ ភាគរយ បើចាក់ ១៣ លាននាក់យើងនិងមានដល់ទៅ ៨១,២៥ ភាគរយ ពេលនោះយើងនឹងមានភាពស៊ាំក្នុងសហគមន៍៕ ដោយៈ ឡេង ដេត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ