កីឡា
លោក ខូវ ឆាយ បញ្ជាក់ពីការបំពេញការងារតាមច្បាប់ មិនមែនតាមអារម្មណ៍
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទើបតែទទួលបានតួនាទីជា អគ្គលេខាធិការស្តីទីនៃសហព័ន្ធគុនខ្មែរអន្តរជាតិ បានលើកឡើងពីរបៀបធ្វើការគឺស្របទៅតាមច្បាប់ទម្លាប់ និងគោលការណ៍ ប៉ុន្តែមិនមែនធ្វើទៅតាមអារម្មណ៍នោះទេ។

លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖«ការងារដឹកនាំការអនុវត្តកិច្ចការអ្វីក៏ដោយ គេត្រូវបង្កើតច្បាប់ លក្ខន្តិកៈ បទបញ្ជា ដើម្បីជាគោលក្នុងការអនុវត្ត។ បើមិនអញ្ចឹងទេអ្នកអនុវត្តនឹងធ្វើតាមអារម្មណ៍ តាមការយល់ឃើញរៀងៗខ្លួន។
ការទាមទារ ការតវ៉ា តស៊ូមតិណាមួយ ត្រូវមានអំណះអំណាង មានមួលដ្ឋានច្បាប់ (យកពីប្រទេសដទៃក៏បានអោយតែក្នុងវិស័យដូចគ្នា) ជាយោងដើម្បីលើកមកបកស្រាយ។ មិនអាចយកតែបទពិសោធផ្ទាល់ខ្លួន ទស្សនៈផ្ទាល់ខ្លួន មកប្រកែកយកឈ្នះដោយងងឹតងងុលបានឡើយ។
ម្យ៉ាងវិញទៀតបើយើងស្ថិតនៅក្រោមដំបូលនៃអង្គភាពមួយ ហើយយើងមិនស្តាប់ការនែនាំរបស់អង្គភាព មិនអនុវត្តតាមគោលការណ៍ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព បង្ហោះព័ត៍មានមិនពិត គ្មានមូលដ្ឋាន ផ្សព្វផ្សាយអោយមានការយល់ច្រលំ ច្បាស់ណាស់ត្រូវតែទទួលពិន័យរបស់អង្គភាពក្រោមវិសាលភាពនៃដែនគ្រប់គ្រងរបស់សាមីអង្គភាព។
ដូចប្រសាសន៍សម្តេចតេជោលោកថ្លៃងថា “ចោររមែងស្អប់តុលាការណាស់” ករណីដូចគ្នានេះ មនុស្សខូច មិនយល់ពីច្បាប់ មិនគោរពច្បាប់ រមែងស្អប់អ្នកអនុវត្តច្បាប់ណាស់។ ហើយមនុស្សខូច តែងតែគាំទ្រមនុស្សខូចដូចគ្នា និងមិនដែលសាទរនឹងអំពើល្អឡើយ។

ជាថ្នាក់ដឹកនាំ បើមិនមានគោលជំហរច្បាស់លាស់ទេ អង្គភាពនឹងមិនរឹងមាំឡើយ។ តួនាទីរបស់ខ្ញុំក្នុងនាមជាប្រធានអង្គភាពគឺដឹកនាំការអនុវត្តច្បាប់ អនុវត្តបទបញ្ជា ការពារភាពត្រឹមត្រូវ ការពារមន្ត្រីល្អ ប្រឆាំងនឹងមន្ត្រីខិលខូច ប្រឆាំងនឹងអំពើអាក្រក់ដែលជាមេរោគបង្អាក់នូវការអភិវឌ្ឍរបស់ស្ថាប័នទាំងមូល។ បើមិនអាចអនុវត្តតួនាទីនេះបាន ក៏ពុំគួរទទួលមុខដំណែងនេះដែរ។
ខ្ញុំធ្វើការគ្មានវប្បធម៌សម្ងំសុខឡើយ មានបញ្ហាកើតឡើង ខ្ញុំត្រូវដឹកមុខក្នុងការប្រឈម និងដោះស្រាយ។ ខ្ញុំមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំណាស់ មិនដែលខ្លាចនឹងការប្រឈមមុខ ការតតាំង និងការវាយប្រហារណាមួយពីបច្ចាមិត្តឡើយ សូមស្វាគមន៍ ព្រមទាំងរីករាយនឹងកំដរ។ អ្នកអាចស៊ើបពីប្រវត្តិខ្ញុំបាន ខ្ញុំគ្មានខ្នងបង្អែក ខ្សែបណ្តាញបក្សពួកនឹងគេទេ សមិទ្ធផលរបស់ខ្ញុំគឺកើតចេញពីភាពស្មោះត្រង់ និងសមត្ថភាពពិតៗ ព្រមទាំងក្តីស្រឡាញ់គាំទ្រពីថ្នាក់ដឹកនាំ និងសហការីរបស់ខ្ញុំ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


