Connect with us

សន្តិសុខសង្គម

អាហារដ្ឋាន យីហោ “ពេជ្រ ចរណៃ” ត្រូវ​បាន​អណ្តាត​ភ្លើង​លេប​ត្របាក់ អស់​សម្ភារៈ​ខាង​ក្នុងស្ទើរ​ទាំងស្រុង

បានផុស

នៅ

ភ្នំពេញ ៖ អគ្គិភ័យឆេះ អាហារដ្ឋាន ពេជ្រ ចរណៃ បណ្តាល​ឱ្យ​ខូចខាត សម្ភារៈអស់មួយចំនួនធំ នៅក្នុងខណ្ឌទួលគោក ។ហេតុការណ៍នេះដែរបានបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ នឹង ៤០នាទីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចអាហារដ្ឋាន ពេជ្រ ចរណៃ តាមបណ្តោយផ្លូវលេខ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីពលរដ្ឋ​បាន​ឱ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ចេញពីក្នុងហាងមកខាងក្រៅយ៉ាងច្រើន ភ្លាមៗ ក៏មានពលរដ្ឋបានរត់ស្ទុះមកមើល ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ពលរដ្ឋ​បាន​ប្រញាប់​រាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បាញ់ពន្លត់។

ប្រភព​ព័ត៌មាន​បឋម ជំហានដំបូងសង្ស័យកើតចេញពី ការផ្សារធ្លាក់កម្ទេចភ្លើង លើសាឡុង ។ ប៉ុន្តែ​ចំពោះ​មូលហេតុ ច្បាស់លាស់ សមត្ថកិច្ចកំពុងបើកការស្រាវ ។

អគ្គិភ័យនេះដែរ បាន​បង្ក​ការ​ខូចខាតអស់សម្ភារៈមួយចំនួនធំ ប៉ុន្តែមិនមានការរាលដាលនោះឡើយ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៥គ្រឿងបាញ់អោយរលត់ជាស្ថាពរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម