ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ យុវជនកម្ពុជារួបរួមជាធ្លុងមួយនៃខឿនការពារជាតិ
ព្រឹត្តិការណ៍ដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកម្លាំងជួរមុខ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នេះជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យុវជនកម្ពុជា ដែលត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីចូលរួមបុព្វហេតុនៃខឿនការពារជាតិ និងប្រជាជន។

តាមរយៈសំណេរ អមដោយរូបភាពនៃទិដ្ឋភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរដែលមកពីគ្រប់ទិសទីក្នុងព្រឹត្តិការណ៍ធ្វើដំណើរថ្មើរជើងរួមគ្នា «Solidarity March» នៅព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថា នេះជាការសម្តែងទឹកចិត្ត និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។

សម្ដេចតេជោ បានគូសរំលេចពីជំហររបស់ប្រជាជាតិកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាការពារដាច់ខាតមិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ ក្នុងន័យនេះ សម្ដេចតេជោ សែន បានសង្កត់ធ្ងន់ដូច្នេះថា៖ «យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ»។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ យុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរាប់ម៉ឺននាក់ បានមកជួបជុំគ្នានៅទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ដើម្បីដើរថ្មើរជើងរួមគ្នា ឆ្ពោះទៅកាន់វិមានឯករាជ្យ ដែលជាការបង្ហាញនូវការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ការធ្វើដំណើរថ្មើរជើង «Solidarity March» នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី។ ថ្លែងចំពោះមុខប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ បើសិនជាមានការគំរាមកំហែងណាមួយ និងការប្រមាថណាមួយទៅលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់ប្រជាជនកម្ពុជា។

ប៉ុន្តែឯកឧត្តម បញ្ជាក់ថា ការជួបជុំគ្នានៅថ្ងៃនេះ មិនមែនជាការជួបជុំ ដើម្បីបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅអ្នកណានោះទេ កម្ពុជាថែរក្សាភាពចាស់ទុំ ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយការជួបជុំក្នុងថ្ងៃនេះលក្ខណៈជាមហាគ្រួសារខ្មែរ គឺដើម្បីបង្ហាញនូវមនោសញ្ចេតនាក្នុងការគាំទ្រលើរាជរដ្ឋាភិបាល គាំទ្រលើកងកម្លាំងប្រដាប់អាវុធ និងរាល់វិធានការដោះស្រាយការពារបូរណភាពទឹកដីដោយសន្តិវិធី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


