ជីវិតកម្សាន្ដ
មាស សុខសោភា បំផុសមហាជនឱ្យមានជាតិនិយមខ្លះ ដោយរួមគ្នាគាំទ្រផលិតផលខ្មែរ ពិសេសបន្លែ ត្រីសាច់ និងផ្លែឈើ
តារាចម្រៀងសំនៀងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា បានធ្វើការបំផុសមហាជន ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលបាបផលិតឡើងដោយស្នាដៃរបស់ខ្មែរ ពិសេសគឺបន្លែ ត្រីសាច់ ផ្លែឈើជាដើម។

ការលើកឡើងរបស់អ្នកនាង មាស សុខសោភា នាពេលនេះ គឺស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវឲ្យជនរួមជាតិខ្មែរ នាំគ្នាប្រើប្រាស់ផលិតផលដែលខ្មែរ មានជាតិនិយមរបស់ខ្មែរ។
បើងាកមកចាប់អារម្មណ៍ តារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខស្នើផងដែរដល់មហាជនត្រូវរួមគ្នាគាំទ្រនូវផលិតផលរបស់ខ្មែរ ខណ:អ្នកនាងបញ្ជាក់ថា ក្រោមឆន្ទៈស្មារតីខ្មែរតែមួយ នេះជាពេលវេលាដែលត្រូវសាមគ្គី ចាប់ដៃ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលរបស់ខ្មែរ ដើម្បីឯករាជ្យភាពនិងវឌ្ឍនភាព។

ជាមួយគ្នានេះ តារាចម្រៀងប្រុសចាស់វស្សា លោកឃុំ ប៉ុណ្ណាដែត ក៏បានបង្ហាញការគាំទ្រចំពោះផលិតផលក្នុងស្រុកផងដែរដោយលោកលើកឡើងខ្លីថា “គាំទ្រផលិតផលខ្មែរ បន្លែ ត្រីសាច់ ផ្លែឈើ ជារបស់ខ្មែរ”។
ជាការពិត ការបិទនាំចូលទំនិញថៃមកកម្ពុជា គឺមានលទ្ធភាពខ្ពស់ចំពោះប្រជាពលរដ្ឋ និងកសិករខ្មែរខណ:ក៏មានការអំពាវនាវអាជីវករខ្មែរ កុំឆ្លៀតឱកាសលក់ថ្លៃក្នុងពេលនេះ។
ពាក់ព័ន្ធនឹងរឿងតម្លៃនេះដែរ កញ្ញា អ៉ីវ៉ា ថ្មីៗនេះ ក៏បានចេញមុខអំពាវនាវនិងសំណូមពរដោយទទូចដល់កសិករខ្មែរ និងបណ្តាឈ្មួញកណ្តាលផងដែរ ដោយស្នើកុំឱ្យឆ្លៀតឱកាសដំឡើងថ្លៃទំនិញផ្សេងៗដោយរក្សាតម្លៃកសិផលឱ្យសមរម្យ ខ ណ:ដែលកម្ពុជា និងថៃ កំពុងមានបញ្ហាប្រឈមដាក់គ្នា។ តារាចម្រៀងរូបនេះ បន្តថា មេត្តាកុំឈ្លៀតឱកាសនិងរក្សាតម្លៃកសិផលក្នុងតម្លៃសមរម្យ ដើម្បីខ្មែរយើងទាំងអស់គ្នា ខ្មែរជួយខ្មែរ មានសាមគ្គីភាព ខ្មែរស្រលាញ់ខ្មែរ៕ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


