ព័ត៌មានជាតិ
គ្រួសារអតីតយុទ្ធជនពិការបានទទួលខ្នងផ្ទះទី១៩៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បានប្រគល់ផ្ទះខ្នងទី១៩៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជាជូនអតីតយុទ្ធជនពិការនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកអនុសេនីយ៍ទោ សោម ស៊ី អាយុ៦៧ឆ្នាំបានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៧៩ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវរបួសពិការនៅឆ្នាំ១៩៩១ ក្នុងសមរភូមិបឹងខ្វែក ឃុំព្នៅ ស្រុកសន្ទុក មានភរិយាឈ្មោះ ហួត ឆេន អាយុ ៦២ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ កន្លងមក សុំជ្រកកោនជាមួយផ្ទះបងប្អូន គ្មានលទ្ធភាពសាងសង់ផ្ទះ បានសមរម្យនៅលើដីខ្លួនឯង ដោយសារជីវភាពលំបាកខ្វះខាត ។ ទើបក្រុមការងារនៃគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចសង់ផ្ទះថ្មី ដែលជាខ្នងផ្ទះទី១៩៥ អំណោយសម្តេចតេជោហ៊ុន សែន មានទំហំ ៦ម X៤ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជន ជាអ្នកមានគុណបំណាច់យ៉ាងធំធេង ជួយឲ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ និងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ឋជន ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីត១៩ បច្ចុប្បន្ននេះកំពុងឆ្លងចូលសហគមន៍នៅក្នុងខេត្តកំពង់ធំ ដែលមានចំនួនកើនឡើងគួរឲ្យព្រួយបារម្ភ ត្រូវអនុវត្តនូវវិធានការ៣ការពារនិង៣កុំរបស់សម្ដេចតេជោហ៊ុន សែន ឲ្យបានគ្រប់ពេលវេលា ។

នៅក្នុងពិធី បាននាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភមានអង្ករ៥០គ.ក មី២កេស .ត្រីខកំប៉ុង១យួរ .ទឹកត្រីនិងទឹកស៊ីអ៊ីវ២យួរ.ម៉ាស់មួយប្រអប់និងថវិកាមួយចំនួន អាជ្ញាធរដែនដីប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជនពិការ បានថ្លែងអំណរគុណម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីត យុទ្ធ ជនកម្ពុជាខេត្តកំពង់ធំ សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


