Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់ឱ្យលោក សៀម ភ្លុក បំពេញបែបបទសុំចុះបញ្ជីឱ្យបានត្រឹមត្រូវ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានប្រាប់ឱ្យលោក សៀម ភ្លុក​តំណាង​ស្ថាបនិក “គណបក្សបេះដូងជាតិ” បំពេញបែបបទសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឱ្យបានត្រឹមត្រូវ ដោយសារពាក្យសុំចុះបញ្ជីរបស់គណបក្សនេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ហើយមិនបានភ្ជាប់ឯកសារផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលជម្រាបជូនលោក សៀម ភ្លុក បានបញ្ជាក់ថា សំណុំឯកសារសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួន។

ឯកសារទាំងនោះ រួមមាន៖ ១. សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន ២. គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់កណបក្ស ៣. ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិក ចំនួន ៣នាក់យ៉ាងតិច។ ទន្ទឹមនឹងនេះ លក្ខន្តិកៈរបស់ គណបក្សបេះដូងជាតិ បានកំណត់កាលបរិច្ឆេទ នៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗ មានលក្ខណៈច្របូកច្របល់ ដោយរៀបចំឡើងពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តម្រូវឱ្យ គណបក្សបេះដូងជាតិ ត្រូវធ្វើការកែសម្រួលខ្លឹមសារចំណុចសំខាន់ៗ នៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនមកក្រសួងមហាផ្ទៃវិញ យ៉ាងយូរក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ។

សូមបញ្ជាក់ថា “គណបក្សបេះដូងជាតិ” ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ តំណាងគណបក្សនេះ បានយកលិខិតស្នើសុំចុះបញ្ជីគណបក្សនយោបាយ ដាក់ជូនក្រសួងមហាផ្ទៃផងដែរ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របតាមច្បាប់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម