ព័ត៌មានជាតិ
ចាប់ជនមុខសញ្ញា២នាក់បញ្ជូនទៅពន្ធនាគារវិញ ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូ
បាត់ដំបង ៖ ជនល្មើសជាមុខសញ្ញាចាស់ចំនួន២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់ម្តងទៀតក្រោយបានធ្វើសកម្មភាពភ្ជង់យកម៉ូតូនិងទ្រព្យសម្បត្តិផ្សេង ដែលជាបទល្មើសដដែលជាលើកទី២ជាប់ៗគ្នាចុងក្រោយត្រូវសមត្ថកិច្ចបញ្ជូនទៅរស់នៅក្នុងគុកវិញ តាមរយៈតុលាការសម្រេចតាមនីតិវិធី។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យដឹងថា ករណីខាងលើនេះក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះលោកបានចុះដឹកនាំកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០២នាក់ ក្រោយធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសប្រើប្រាស់កាំបិតភ្ជង់យកម៉ូតូទូរសព្ទដៃនិងលុយមួយចំនួនផង។
ដែលបទល្មើសនេះ ជនជាមុខសញ្ញាទាំង២នាក់ បានប្រព្រឹត្តដដែលៗចំនួន២ករណីជាប់ៗគ្នានៅត្រង់ចំណុចភូមិអូរដំបងឃុំអូរដំបង២ក្នុងស្រុកសង្កែនិងមួយចំណុចទៀតក្នុងភូមិចំការឫស្សីសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះឡាច ងួនយី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិ១៣មករាសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងនិងម្នាក់ទៀតឈ្មោះសារ៉ម លី ហៅជីន ភេទប្រុសអាយុ៤២ឆ្នាំមានទីលំនៅភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងបាត់ដំបង ជាបក្សពួកតែមួយនឹងជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារហើយមិនរាងចាលបន្តធ្វើសកម្មភាពបទល្មើសដដែលផ្ទុយនឹងច្បាប់។

លោកវរសេនីយ៍ឯកឈឿង គឹមសុង បានបញ្ជាក់បន្តថា ជនសង្ស័យទី១កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១បានត្រូវរ៉ូវគ្នាមួយជនរងគ្រោះជាខ្ទើយមានឈ្មោះឃុយ ចាន់ដារាវត្តីអាយុ២៥ឆ្នាំបានទៅជួលបន្ទប់មួយកន្លែងរួមភេទ រួចហើយបានប្រាប់ដៃគូជាខ្ទើយឲ្យនាំខ្លួនទៅយកបក្សពួកម្នាក់ទៀតលុះដល់ចំណុចកើតហេតុស្ងាត់មានឱកាសក៏ទាញកាំបិតភ្ជង់ជនរងគ្រោះយកម៉ូតូឃ្លីកជាមួយនឹងទូរសព្ទដៃ១គ្រឿង រួចគេចខ្លួនបាត់។
ហើយនៅថ្ងៃបន្ទាប់ នាថ្ងៃទី២១ខែកក្កដាជនសង្ស័យនិងបក្សពួកម្នាក់ទៀតបានធ្វើសកម្មភាពយកកាំបិតភ្ជង់ពីជនរងគ្រោះម្នាក់យកបានទូរសព្ទ១គ្រឿងនិងលុយ៥០ដុល្លារ ចុងក្រោយក៏ត្រូវកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការខេត្ត ស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់តែម្តង។
វត្ថុតាងដែលកម្លាំងនគរបាលដកហូតបានទាំង២លើករួមមាន ម៉ូតូហុងដាឃ្លីក ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មួយគ្រឿង,ទូរសព្ទដៃម៉ាកHUAWEI០១គ្រឿងជារបស់ជនរងគ្រោះត្រូវប្រគល់ជូនម្ចាស់ដើមវិញ,ដំបងដែកពណ៌ខ្មៅ០១ដើម,កាំបិតកែច្នៃដងដែក ០១ដើម,ប្រាក់ដុល្លាក្លែងក្លាយមួយចំនួនរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផង។
បច្ចុប្បន្នជនសង្ស័យទាំងពីរកំពុងឋិតក្នុងដៃតុលាការ ក្រោយពីកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងរួចរាល់ហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


