ព័ត៌មានជាតិ
អត់លុយទៅពេទ្យ ស្ត្រីម្នាក់សុខចិត្តសម្រាលកូន ក្នុងបន្ទប់ជួល
ពិតជាគួរឲ្យអាណិត! ទៅលើគ្រួសារក្រីក្រមួយ ដែលប្រពន្ធឈឺពោះ តែដោយសារគ្មានលុយ ទៅមន្ទីរពេទ្យ សុខចិត្តសម្រាលកូន ក្នុងបន្ទប់ជួលយ៉ាងលំបាកបំផុត។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី២៤ខែកក្កដា នៅបន្ទប់ជួលលេខ១៦ ស្ថិតក្នុងក្រុម៥ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីលោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យ២ បានឲ្យដឹងថា កាលពីវេលាម៉ោង ដែលរៀបរាប់ ខាងលើប្រជាពលរដ្ឋរស់នៅ ក្នុងភូមិដំណាក់ធំ៤ បានការណ៍មកលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ ថាមានគ្រួសារក្រីក្រមួយ ដែលកំពុងឈឺពោះជិតឆ្លងទន្លេ។ ប៉ុន្តែដោយសារពុំមាន លុយទៅមន្ទីរពេទ្យ ក៏សុខចិត្តសម្រាលកូនក្នុងបន្ទប់ជួល។ ភ្លាមៗនោះ លោកចៅសង្កាត់ និងលោកចៅរងទី១ បានចុះទៅដល់បន្ទប់ជួលហើយបានស្នើសុំ ទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះមកជួយសម្រាលកូនដល់អ្នកមានផ្ទៃពោះ រហូតកើតបានកូនស្រីដ៏ស្រស់ស្អាត។ ចំណែកម្តាយ មានសភាពខ្សោយ ព្រោះពុំមានថ្នាំគ្រប់គ្រាន់មុនពេលសម្រាល ហើយឃើញដូច្នេះក្រុមគ្រូពេទ្យ បានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបងប្អែកភ្លាមៗ។
តាមការបញ្ជាក់ពីលោក សេង វ៉ាន់ថា បានឲ្យដឹងថា គ្រួសារនេះគឺប្រពន្ធបម្រើការ នៅរោងចក្រកាត់មួយ ក្នុងភូមិដំណាក់ធំ៤នេះដែរ។ ស្រ្តីដែលប្រសូតកូនស្រី ក្នុងបន្ទប់ជួលនេះ ត្រូវបានគេស្គាល់ឈ្មោះ គឹម សុខមាន ឯប្តីឈ្មោះ ចាន់ ពិសី ដែលបម្រើការជាកម្មកររោងចក្រដូចគ្នា ហើយពួកគេទើបតែមានកូនជាលើកដំបូងថែមទៀតផង។
បើតាមប្រភពពីម្ចាស់ផ្ទះជួល បានឲ្យអាជ្ញាធរដឹងថា គាត់អាណិតគូស្នែហ៍នេះខ្លាំងណាស់ ដោយពួកគាត់ក្រីក្រខ្លាំងណាស់ រហូតដល់ម្ចាស់ផ្ទះមិនយកថ្លៃឈ្នួលបន្ទប់ទៀតផង។ នេះជារឿងរ៉ាវដ៏កំសត់ ចំពោះគ្រួសារក្រីក្រក្នុងសម័យកាលជំងឺកូវីដ-១៩៕ (ដោយ)៖ នរា




-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


