សុខភាព
រដ្ឋមន្ត្រី ជំរុញឱ្យមានការសម្រាលកូនតាមធម្មជាតិច្រើនជាងវះកាត់ ពិសេស ការវះមុនថ្ងៃកំណត់ព្រោះអាចគ្រោះថ្នាក់ដល់ទារក
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញដល់មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ យកចិត្តទុកដាក់ផ្តោតទៅលើការសម្រាលកូនតាមបែបធម្មជាតិឱ្យបានច្រើនប្រសើរជាងសម្រាលដោយការវះកាត់ ពិសេសការវះកាត់សម្រាលមុនថ្ងៃកំណត់ដែលអាចធ្វើឱ្យទារកប្រឈមនឹងគ្រោះដល់ថ្នាក់អាយុជីវិត។

ថ្លែងក្នុងសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ៖ ពីបង្ការ រហូតដល់ការព្យាបាល» កាលពីថ្ងៃទី៩ ខែតុលា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងការវះកាត់នេះសូមកុំអី វះកាត់ៗ ខ្ញុំសូមឱ្យគួរតែផ្តោតទៅលើការសម្រាលតាមបែបធម្មជាតិឱ្យបានច្រើន អត្រាវះកាត់ដោយមិនសម្រាលបានកើនឡើងដល់ប្រមាណ២៤% ឬកន្លែងខ្លះកើនឡើងដល់ ២៨ ទៅ៣០% មានន័យថាកើនឡើងខ្ពស់ហើយ។ ដូចនេះសូមឱ្យយកចិត្តទុកដាក់មកវិញ ហើយលោកគ្រូអ្នកគ្រូបង្រៀនសិស្សនិស្សិតឱ្យបានត្រូវក្នុងផ្លូវមិនមែនដូចផ្លែស្វាយខុសរដូវគេដាក់អ័រម៉ូនដើម្បីលក់បានមុនរដូវបានថ្លៃទេ។ យើងផ្សេងអីចឹង ខ្ញុំសូមផ្តាំថាដល់ពេលសម្រាលបានដល់ទៅកុំយកថ្ងៃខែល្អ យកថ្ងៃនឹងគ្រោះថ្នាក់ច្រើនណាស់ហើយ ខ្ញុំនិយាយនេះមិនមែនខ្ញុំអ្នកនៅក្នុងប៊ូរ៉ូទេខ្ញុំ ឆ្លងកាតអាហ្នឹងជាមួយបងប្អូនដូចគ្នាហើយច្រើនទៅទៀត។ យកថ្ងៃច្រើនស៊យទេសូមចាំអាហ្នឹងឱ្យតាមធម្មជាតិបានយកតាមធម្មជាតិទៅ យើងកុំចូលខ្លួនក្នុងរឿងដែលជាសំណូមពរមួយដែលមានការយល់មិនធម្មជាតិមិនវិទ្យាសាស្ត្រកុំ»។

លោករដ្ឋមន្ត្រីបានបន្តថា «យើងគិតមើលការកើតមកមុនជូនកាលគ្នាកំពុងនៅសុខៗដាស់គ្នាអត់ទាន់ដល់ថ្ងៃផងបើដាស់មកល្អឱ្យគាត់ក្តាប់ដៃបានមិនអីទេតែបើដាស់មកស្តឹកអត់ដកដង្ហើមយើងធ្វើមិញយើងរីករាយកើតដែរថ្ងៃហ្នឹងល្អ មិចទៅជាថ្ងៃដែលមិនល្អទៅវិញហើយ អីចឹងសូមផ្តាំផ្ញើទាំងផ្នែករដ្ឋនិងផ្នែកឯកជន ព្រោះថាពេលមានរឿងគេសួរតែក្រសួងសុខាភិបាលខ្ញុំចង់ឱ្យបានល្អទាំងអស់គ្នាទេ»។
ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រីសូមលើកទឹកចិត្តដល់គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ផ្តល់ថ្នាំជាតិដែកដល់ស្ត្រីមានផ្ទៃពោះហើយក្រសួងខិតខំបញ្ចូលសារធាតុជាតិដែកនេះទៅក្នុងទឹកត្រីទឹកស៊ីវអ៊ីវព្រោះនរណាក៏បរិភោគដែរ។
លើសពីនេះលោក រដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្តីករុណា គុណធម៌គ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្តនិងទំនុកចិត្តប្រជាពលរដ្ឋនិងលើកគុណតម្លៃវិជ្ជាជីវៈសុខាភិបាលក្នុងសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


