ឃាត់​ខ្លួន​ជនជាតិ​ចិន៣៦​​​នាក់​ ​​​​ជិះ​កប៉ាល់​​មួយ​គ្រឿង​ពី​ស្រុក​ចិន​មក​​ចូល​កម្ពុជា​​​ខុស​ច្បាប់​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់​ខ្លួន​ជនជាតិ​ចិន៣៦​​​នាក់​ ​​​​ជិះ​កប៉ាល់​​មួយ​គ្រឿង​ពី​ស្រុក​ចិន​មក​​ចូល​កម្ពុជា​​​ខុស​ច្បាប់​​

បានផុស

នៅ

ជនជាតិ​ចិន​ចំនួន ៣៦ នាក់​​ត្រូវបាន​​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់ពី​​បាន​ជិះ​កប៉ាល់មួយ​គ្រឿង​ចូល​​មកកម្ពុជា​ដោយ​ខុសច្បាប់​កាល​​ពីថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២១​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​របាយការណ៍​របស់​សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា​​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំ​ដែន​ទឹក​កោះរ៉ុង​សន្លឹម​បាន​ឃាត់​កប៉ាល់​ដែក​ខ្នាត​តូច ចំនួន​១គ្រឿង ខណៈ​នៅ​លើ​ក​ប៉ាល់​មាន​មនុស្ស​សរុប​ចំនួន​៣៨នាក់ ក្នុង​នោះ​មាន​ជនជាតិចិនចំនួន៣៦នាក់ ភេទស្រី១នាក់ និង​ជនជាតិខ្មែរ២នាក់ ភេទ​ប្រុស​​កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២១ ​វេលា​ម៉ោង​១៨​ និង​២០​នាទី​។​

កប៉ាល់​​បាន​មក​ដល់​ក្នុង​ទំនប់​កោះ​ព្រាប​អង្គភាព​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ​ហើយ​ក្រុម​ការងារ​ដឹក​នាំ​ ដោយ​ព្រះរាជអាជ្ញា​រង​ពេញ ​ពិសិទ្ធ ​កំពង់​ធ្វើ​ការ​សួរ​នាំ​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​២នាក់​ជា​កម្មករ​។​ ជន​ជាតិ​ខ្មែរ​​ ទី​១.ស៊ឹម ផេង​ គី ភេទប្រុស អាយុ៣៩ ស្រុក​កំណើត​ភូមិ​កំពង់​សំបូរ​ ឃុំ​សំរោង​ភ្នំ ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង​ ២. ឈ្មោះ ផាន់ រាជ្យ ភេទប្រុស អាយុ​២២​ឆ្នាំ​ស្រុក​កំណើត​ភូមិ​តាកុយ ក្រុង​បាត់​ដំបង ខេត្តបាត់ដំបង​។

នាវា​ចាក​ចេញ​ពី​ផែ​ផូអាន ​ខេត្តហ៊្វូចៀន​ប្រទេ​សចិន។ ការ​ត្រួត​ពិនិត្យ​ ក្នុង​នាវា​ពុំ​ឃើញ​មាន​អ្វី​កត់​សំគាល់​ឡើយ​ បច្ចុប្បន្ន​ពេទ្យ​ បាន​​យក​កំហាក​អវិជ្ជ​មាន​ទាំង​អស់​។ បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងអស់​​ត្រូវបាន​​​បញ្ជូន​ទៅ​ជំនាញ​​អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​ ដើម្បី​អនុវត្តនីតិវិធីផ្លូវច្បាប់​បន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ឌួង ហ្សូរីដា រម្លឹករឿង៤ឆ្នាំមុនធ្លាប់ជួយជីវិត យូ ឌីស្កូ

ព័ត៌មានជាតិ៥ នាទី មុន

ចាប់ពីម៉ោង១២នេះទៅ សង្កាត់៣ ក្នុងក្រុងសៀមរាប ដែលជាតំបន់ក្រហម ត្រូវបិទខ្ទប់មិនឲ្យពលរដ្ឋចេញក្រៅលំនៅឋាន

ជីវិតកម្សាន្ដ១៣ នាទី មុន

ចម្ងល់ចាក់ស្ត្រេះ ក្រោយបញ្ចប់រឿង ហ្វេនៗជំរុញឱ្យ “Squid Game” ផលិតវគ្គ២ឆាប់ៗ

ព័ត៌មានជាតិ១៣ នាទី មុន

លម្អិត​បន្ថែម​ ពី​ការ​ផ្ទុះ​កូវីដ​នៅផ្សារ​អូឬស្សី បិទ​ ២១តូប អាជីវករ ២នាក់ ឆ្លង​កូវីដ​បំប្លែង​ខ្លួន

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ជប៉ុន អនុម័តថ្នាំមួយទៀតព្យាបាលអ្នកឆ្លងកូវីដមិនធ្ងន់ធ្ងរ ឯប្រសិទ្ធភាពបន្ថយ ការស្លាប់មានដល់ ៧៩ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services