ព័ត៌មានជាតិ
គណៈកម្មការទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់ ក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សា លើរបាយការណ៍សកម្មភាពឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់ខ្លួន ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ ព្រមទាំងមានវត្តមាន លោក-លោកស្រីអនុប្រធាន លេខាធិការ សមាជិក-សមាជិកា និងក្រុមការងារជំនួយការផងដែរ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់រដ្ឋសភា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ បានពិនិត្យលើរបាយការណ៍ សកម្មភាពការងារ របស់គណៈកម្មការកន្លងមក ក្នុងក្របខ័ណ្ឌនៃតួនាទី និងភារកិច្ចដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង លិខិតបទដ្ឋាន និងការប្រគល់ភារកិច្ច របស់គណៈកម្មាធិការអចិន្រ្តៃយ៍។
ក្នុងនោះ គណៈកម្មការសម្រេច បានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់ ក្នុងវិស័យទទួលខុសត្រូវ របស់គណៈកម្មការរួមមាន៖ ការចូលរួមបង្កើតកម្មវិធីស្វ័យសិក្សា E-Learning ការសួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ ព្រឹទ្ធាចារ្យសិល្បៈ ការរៀបចំជំនួយស្មារតីជូនថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ខ្លឹមសារគោលនៃ «ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ១៩» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥« និងគម្រោងស្តីពី «ការធ្វើដំណើរទេសចរណ៍សុវត្ថិភាព» ជាដើម។
ជាមួយគ្នានេះ ទោះបីស្ថិតក្នុងបរិបទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏គណៈកម្មការទី៧ នៃរដ្ឋសភា នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការបន្តផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីវិធីបង្ការ ការឆ្លងទៅកាន់ស្រទាប់មហាជន ក៏ដូចជាសិស្ស-និស្សិតផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


