ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា បទញុះញង់ ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាព នៃការបញ្ចេញមតិ មិនមែនជាសេរីភាព នៃការផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយបទញុះញង់ដូចគ្នានេះ ក៏មាននៅក្នុងច្បាប់នៃបណ្តាប្រទេសជឿនលឿន និងប្រជាធិបតេយ្យដទៃទៀតផងដែរ។
ការលើកឡើងរបស់លោក ជិន ម៉ាលីន បន្ទាប់ពីមានក្រុមអង្គការជាតិ និងអន្តរជាតិមួយចំនួន បានអំពាវនាវរដ្ឋាភិបាលកម្ពុជា លុបចោល ឬកែប្រែបទចោទញុះញង់ ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌ ដើម្បីឲ្យស្របនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
លោករដ្ឋលេខាធិការលើកឡើងយ៉ាងនេះថា “ម្យ៉ាងដែរស្រុកខ្ញុំ ដល់ពេលប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែជានាំគ្នារិះគន់ និងទាមទារឱ្យលុបច្បាប់ចោល”។ លោកថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិ មិនមែនជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញត្តិនៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តាប្រទេសជឿនលឿន និងប្រជាធិបតេយ្យដទៃទៀតផងដែរ។
បើតាមលោក ជិន ម៉ាលីន ការរៀបចំឱ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍន៍លើគ្រប់វិស័យ និងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឲ្យមានការបញ្ចេញមតិដោយបំពាន និងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល។
លោក ជិន ម៉ាលីន ឲ្យដឹងដែរថា ក្នុងនាមជាពលរដ្ឋ ដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាព ដែលជាអំពើល្មើសច្បាប់ក្រោមរូបភាព និងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់ និងទាមទារឲ្យមានការកែប្រែ ឬលុបចោលបញ្ញត្តិនៃច្បាប់នេះ៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


