ព័ត៌មានជាតិ
អាវុធហត្ថរាជធានី សម្តែងនូវការថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលតែងតែជួយឧបត្ថម្ភសម្ភារៈការពារកូវីដ១៩
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជន ដែលតែងតែជួយឧបត្ថម្ភស្បៀងនិងសម្ភារៈប្រយុទ្ធប្រឆាំង ការពារកូវីដ១៩ជាហូរហែមក។
ជាក់ស្ដែងថ្ងៃនេះ លោកឧត្តមសេនីយ៍ឯកបានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកា និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាពពិសេសរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង១០០០នាក់និងឆ្លងជាង៦០០០០នាក់ហើយគិតមកត្រឹមថ្ងៃនេះ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ