ព័ត៌មានជាតិ
បុរសអ្នកជិតខាងម្នាក់ហៅជនរងគ្រោះឲ្យជួយធ្វើការក្នុងផ្ទះ បែរជាចាប់រំលោភ តែមិនបានសម្រេចវាយនាងសន្លប់រួចគេចខ្លួន
បុរសជាអ្នកជិតខាងម្នាក់ បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ បែរជាមានគំនិតចាប់បង្ខំរួមភេទ លុះជនរងគ្រោះជាកុមារីអាយុ១៤ឆ្នាំមិនព្រម ជនបង្កបានវាយឱ្យសន្លប់រួចគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២១ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លុះមកដល់វេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររកជនរងគ្រោះ។ បន្ទាប់មកអ្នកជិតខាងបានឮសំឡេងស្រែករកជំនួយ មកពីក្នុងផ្ទះជនសង្ស័យក៏បាននាំគ្នាគាស់បើកទ្វារ ហើយឃើញជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ជាច្រើនកន្លែង នៅលើផ្នែកក្បាល និងដងខ្លួន។ពេលឃើញដូច្នេះ ក្រុមគ្រួសារក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗតែម្តង។
បន្ទាប់ពីតើតហេតុ ករណីនេះបានឮដល់អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូន ក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21ហើយបានស្គាល់ អត្តសញ្ញាណជនល្មើសហើយដូច្នេះក្រុមការងារកំពុងស្វែងរក ចាប់ខ្លួនជនសង្ស័យ។
លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែងបញ្ជាក់ថា” ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំឲ្យមកប្រគល់ខ្លួន ដល់សមត្ថកិច្ចតាមសម្រួល ព្រោះក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកអ្នកហើយ ការឃាត់ខ្លួនវាគ្រាន់តែជារឿងមុនឬក្រោយប៉ុណ្ណោះ”៕ ដោយៈ ឧត្តរ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


