Connect with us

ព័ត៌មានជាតិ

សូម​ឪពុក​ម្តាយ​ កុំ​ភ្លេច​យក​ឯកសារ​​ទាំង​នេះ​​ទៅ​ជាមួយ ពេល​យក​កូន​ចាក់វ៉ាក់សាំង​កូវីដ

បានផុស

នៅ

យុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូរ៉ាក់) ដល់កុមារ និងយុវវ័យចាប់ផ្តើម​ពី​ថ្ងៃ ០១ សីហា​នេះ​តទៅ។ ដំណើរការ​ចាប់ផ្តើម​នឹង​ផ្តល់​អាទិភាព​ដំបូង ​ចំពោះកូនចៅឥស្សរជនជាន់ខ្ពស់ នៅ​តាម​ទីតាំង​ដែលបានកំណត់​។

ដោយ​ឡែក​មុននេះ​បន្តិ​ច​ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ពី​​ដំណើរការ​ចំពោះការ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និងយុវវ័យត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖

-កុមារអាយុចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
-យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្ត​សញ្ញាណប័ណ្ណ​​សញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ។


ជាមួយ​គ្នានេះ ក៏​ត្រូវ​បំពេញលិខិតព្រមព្រៀងអនុញ្ញាតឱ្យកុមារ និងយុវវ័យ ចាក់វ៉ាក់សាំងកូដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់​៖

– មាតាបិតា ឬអាណាព្យាបាល។ ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យមាតាបិតា ឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងជាលាយលក្ខណ៍អក្សរ ហើយ​ផ្ញើតាមប្រព័ន្ធ​អនឡាញ មកកូនចៅ​ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។

– អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។

– អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម